kalib9

សុវត្ថិភាពនិងសន្តិសុខផ្នែកទេសចរណ៍! សូមអរគុណដល់បងប៉ូលីសនិងក្រុមការងារអប្សារាដែលបាន…

វេលាប្រហែលជិតម៉ោង ៤ និង 00 នាទី នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលដែលភ្ញៀងធ្លាក់ខ្លាំង ភ្ញៀវទេសចរបានរត់ចូលក្នុងប្រាសាទបាយ័នដើម្បីជ្រកភ្លៀង ក្នុងខណៈភ្ញៀវមិនបានប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជនដៃដល់បានរូតកាបូបដៃបានយកនូវលិខិតឆ្លងដែនជនជាតិហ្វីលីពីន និងUSBដែលមានសារៈសំខាន់បំផុតតែលុយកាក់មិនបានបាត់បង់ទេ ព្រោះទុកក្នុងកាបូបតូច​​​​​​​​​​​​​​​​ផ្សេងទៀត ។

ខ្ញុំបានសុំអន្តរាគមពីបងប៉ូលីសឲ្យជួយស្វែងរក ពេលនោះគាត់​​​​​​​​បានសន្យាថានឹងរកឲ្យឃើញក្នុងរយៈ២ម៉ោងនេះ ។ គាត់និងក្រុមការងារអប្សារាបានដុតដៃដុតជើង ខ្នះខ្នែងរត់រកដោយឆ្លងកាត់ភ្លៀងសើមជោគពេញខ្លួន ប្រហែលជា ២០ នាទីក្រោយមកទើបរកឃើញនៅជិតក្បែរសិវលិង្គជ្រុងខាងកើត ឆៀងខាងជើង ។ ក្នុងខណៈដែលខ្ញុំសុំអន្តរាគមពីប៉ូលីសក៏មានជ​​​​​​​​​​​នជាតិចិនមកដែរដោយកាបូបដៃរបស់គាត់ត្រូវវះកាត់ដោយឧបករណ៍មុតស្រួចតែមិនមានបាត់បង់អ្វីទេ ។

ជាញយៗ នៅប្រាសាទបាយ័ន ភ្ញៀវទេសចរតែងតែត្រូវបានឆក់​​​​​​​​​​កាបូប ,រូត,និងវះកាត់ ជាហេតុធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ បង្ករក្តីរំខាន មិនសប្បាយចិត្ត និងអសុវត្ថិភាព ។

Loading...

សូមស្ថាប័នពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ពង្រឹងនូវសន្តិសុខនិ​​​​​​​​​​​​​​​​​​ងសុវត្ថិភាពដល់ភ្ញៀវផងហើយចាប់យកឬបោសសំអាតជនដៃដល់មកកាត់ទោសតាមច្បាប់។ ទាំងនេះដើម្បីរក្សាមុខមាត់ កិត្តិយសវិស័យទេសចរណ៍និងកំណើនអ្នកទេសចរ ៕

Loading...