kalib9

សម្រាលកូនមិនទាន់បានប៉ុន្មាន តែស្រីលាភ មានរាងស្វែលស្អាត មិនចាញ់កាលនៅក្រមុំ

អាមេរិក៖ ដូចប្រិយមិត្តដែលស្រលាញ់ចូលចិត្តការសម្តែងរបស់ តារាស្រីអ្នកនាង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ទើបតែសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់លើទឹកដីក្រៅប្រទេស ទើបតែបានប៉ុន្មានខែនេះស្របពេលដែលជីវិតគ្រួសាររបស់នាង ក៏កាន់តែមានក្តីសុខខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ដោយឡែកក្រោយសម្រាលកូនរួច បើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញ អ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះមុខមាត់របស់នាងកាន់តែស្អាតខ្លាំងឡើង ចំណែកឯរូបរាងមិនប្រែជាធាត់ដុះក្បាលពោះនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះលេងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងរ៉ូបពណ៌ខ្មៅរឹបរាង ដែលមើលទៅឃើញរូបសម្រស់របស់នាងពិតជាស្អាតខ្លាំង រាងស្អាតឡើងម៉ាអែម ជាមួយនឹងការតែងខ្លួនយ៉ាងឡូយឆាយ ទោះមានកូនរួចមកហើយក្តី។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតមិនអាចទប់មាត់សរសើរបាន ព្រោះនាងតែងតែស្អាត និងមិនប្រែទោះទើបតែសម្រាលកូនប៉ុន្មានខែយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ

Loading...

Loading...