kalib9

មើលថែមនុស្សក្បែរខ្លួនអ្នក ជម្ងឺធ្លាក់ទឹកចិត្ត មិនមែនជារឿងលេងសើចទេ!! ត្រឹម ៣ ឆ្នាំ តារាកូរ៉េល្បីៗ ៣ រូប សម្រេចបញ្ចប់ជីវិតព្រោះវិបត្តិផ្លូវចិត្ត

​ការ​ពិត​ណាស់ ជំងឺ​ផ្លូវ​ចិត្ត​គឺ​ជា​ជំងឺ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត ប្រសិន​បើ​យើង​ព្យាបាល​វា​មិន​ទាន់​ពេល​វេលា​នោះ ។ មិន​មាន​រោគ​សញ្ញា​នៅ​ខាង​ក្រៅ​ដូច​ជំងឺ​ដទៃ ប៉ុន្តែ​ជំងឺ​ប្រភេទ​នេះ បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

ជាក់​ស្ដែង​ដូច​ជា តារា​ល្បី​ៗ​ប៉ុន្មាន​ដួង​ដែល​ស្ថិត​ក្រោម​ផលិតកម្ម SM ពួកគេ​បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទាំង​នៅ​វ័យ​ក្មេង ដោយ​សារ​តែ​តស៊ូ អត់ធ្មត់​នឹង​ជំងឺ​មួយ​នេះ​មិន​បាន ។

១. អតីត​សមាជិក​ក្រុម SHINee តារា​ចម្រៀង Jonghyun

Jonghyun បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​អគារ​ស្នាក់​នៅ​របស់​លោក​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៧ ។ លោក​ត្រូវ​បាន​ក្រុម​ប៉ូលិស​បញ្ជាក់​ថា បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​ដុត​ធ្យូង​ថ្ម​បំពុល​ខ្លួន​ឯង​រហូត​ស្លាប់ ។

២. តារា​ម៉ូដែល Lee Ui Soo

Loading...

តារា​ម៉ូដែល​ក្រោម​ផលិតកម្ម SM លោក Lee Ui Soo បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០១៧ ។ បើ​តាម​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា លោក​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​សារ​តែ​ជួប​បញ្ហា​ពិបាក​ជា​ច្រើន​ក្នុង​ជីវិត​លោក​ពេក ទើប​រហូត​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ដ៏​វ័យ​ក្មេង​មួយ​នេះ ។

៣. អតីត​សមាជិក​ក្រុម f(x) តារា​ចម្រៀង Sulli

ដំណឹង​មរណភាព​របស់ Sulli នៅថ្ងៃនេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​តក់ស្លុត​ជា​ខ្លាំង ។ តារា​ចម្រៀង​ស្រី​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅ​ជាន់​ទី ២ នៃ​បន្ទប់​ក្នុង​ផ្ទះ​របស់​នាង ។ បើ​តាម​ប៉ូលិស​បាន​បញ្ជាក់​ថា អតីត​សមាជិក​ក្រុម f(x) រូប​នេះ បាន​ទទួល​រង​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ទើប​ធ្វើ​ឲ្យ​នាង​ហ៊ាន​ផ្ដាច់​ជីវិត​ខ្លួន​ឯង​បែប​នេះ ៕

Loading...