kalib9

ស្រីមុំ ប្រត្តិកម្មតបវិញភ្លាមៗ ក្រោយមានគេថា សីហា ប្តីរបស់ខ្លួនជា 69 (ស្រីក៏បាន ប្រុសក៏បាន)

តារា​សម្ដែង​ ​និង​ ​ជា​អ្នកជំនួញ​ស្រី​វ័យក្មេង​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​ថ្មី​ៗ​នេះ​ ​បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោយសារតែ​ក្នុង​វីដេអូ​នោះ​ ​មានខ្លឹមសារ​បកស្រាយ​ពី​មន្ទិលសង្ស័យ​របស់​មហាជន​ទាក់ទង​នឹងគេ​ចោទ​ថា​ស្វាមី​របស់​នាង​គឺ​ ​«​69​»​ ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ស្រី​ផង​ ​និង​ ​ប្រុស​ផង​ក្នុង​ពេល​តែមួយ​ ​។​

​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​បាន​ឆ្លើយតប​ជំនួស​ស្វាមី​ដោយ​មិន​រអាក់រអួល​ថា​ ​ស្វាមី​របស់​នាង​ជា​មនុស្ស​ប្រុស​សុទ្ធសាធ​ ​មិនមែន​ជា​ប្រភេទ​ ​«​69​»​ ​អ្វី​នោះ​ទេ​ ​ប៉ុន្ដែ​ដោយសារតែ​ស្វាមី​ខ្លួន​ចូលចិត្តលេងសើច​ច្រើនពេក​ ទើប​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​បែបនេះ​ ​។​ ​គង់​ ​ចាន់​ស្រីមុំ​ ​នៅ​ឆ្លៀត​ទម្លាយ​ទៀត​ថា​ ​បានកូន​មួយ​ហើយ​ ​ថែមទាំង​មាន​គម្រោង​យកកូន​ឱ្យ​គ្រប់​ ​៥​ ​នាក់​ទៀត​ ​បើជា​ ​«​69​»​ ​ក៏​អ្នកនាង​មិនដឹង​និយាយ​ថាម៉េច​ដែរ​ ​ហើយ​ទម្រាំ​បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​-​ប្រពន្ធ​ដល់​សព្វថ្ងៃ​ ​អ្នកនាង​ក៏​ធ្លាប់​ស្រក់​ទឹកភ្នែក​មិន​តិច​ដង​ដែរ​ ​។​ ​

ដើម្បី​ជ្រាប​ច្បាស់​ ​តោះ​ទស្សនា​វីដេអូ​របស់​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​ដើម្បី​ស្រាយ​មន្ទិល​ថា​ ​លោក​ ​គឹម​ ​សីហា​ ​ជា​ ​«​69​»​ ​ដូច​ខាងក្រោម​ ​៖

Loading...

Loading...