kalib9

ប៉ូលីសបញ្ជាក់យ៉ាងច្បាស់ថា Sulli សម្លាប់ខ្លួនពិតមែន ដោយចង.ក

កូរ៉េខាងត្បូង ៖ មុននេះបន្តិច នៅក្នុងបណ្ដាញអ៊ីនធើណែត កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីផ្ទុះដំណឹងមរណភាព របស់តារាចម្រៀង និងសម្ដែងល្បីឈ្មោះ គឺនាង Sulli សមាជិកក្រុមក្រុម F(x) ។

បន្ទាប់ពីការពិនិត្យសាកសព ពេលនេះប៉ូលីសបានបញ្ជាក់ហើយថា Sulli ពិតជាស្លាប់ដោយសារការធ្វើអត្តឃាតពិតមែន ព្រោះតែតារាស្រីរូបនេះ ទទួលរងនូវវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក រហូតទៅជាបាត់បង់សតិ ឈានដល់ការសម្លាប់ខ្លួនឯង។

របាយការណ៍សារព័ត៌មានកូរ៉េ បានបញ្ជាក់ថា នាងបានសម្លាប់ខ្លួនដោយការចង.ក នៅលើអគារ Apartment ជាន់ទី២។ សាកសពរបស់នាងត្រូវបានរកឃើញ ដោយអ្នកគ្រប់គ្រង កាលពីវេលាម៉ោង ៣ និង២១នាទី (ម៉ោងនៅកូរ៉េ)៕

Loading...

Loading...