kalib9

ម្នាក់ៗ​ចោទថា​នាង​មាន​ផ្ទៃពោះ​ជាមួយ​ប្រុស​ឈ្មោល​លួចលាក់​ទាំង​នៅ​វ័យក្មេង តែ​ពេល​ដឹង​ការពិត​ទើប​ហួសចិត្ត​….. (វីដេអូ)

ក្មេងស្រី​ជំទង់​ម្នាក់​ឈ្មោះ Kimberly Robles អាយុ ១៧ ឆ្នាំ រស់នៅ​ទីប្រជុំជន Manait, Bacacay (​ហ្វីលីពីន​) បាន​កំពុង​ក្លាយជា​ប្រធានបទ​វែកញែក​ដ៏​ចម្រូងចម្រាស់​នៅក្នុង​តំបន់​រស់នៅ​របស់​នាង បន្ទាប់ពី​នាង​ត្រូវបាន​គេ​ចោទថា​មាន​ផ្ទៃពោះ​ទាំង​នៅ​វ័យក្មេង ដោយ​មិនដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រុស​ឈ្មោល និង​ក្រោយមក បែរជា​រកឃើញថា​នាង​មាន​ផ្ទៃពោះ​ដោយសារ​ត្រី​ទៅវិញ ដែល​ខណៈ​ពេលនេះ​ផ្ទៃពោះ​របស់​នាង​កាន់តែ​ធំ​ប្រហែល ៧ ខែ ទៅហើយ ។​

តាម​សារព័ត៌មាន​បរទេសមួយ​បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ពោះ​របស់ Kimberly ស្រាប់តែ​បាន​រីក​ធំ​ទៅៗ​ដោយ​គ្មាន​ការព្រមាន ហើយ​គ្រួសារ​ចោទប្រកាន់ថា នាង​ប្រាកដ​ជាមាន​ផ្ទៃពោះ​ជាមួយ​ប្រុស​ណា​ម្នាក់ ទោះបី​អាយុ​នាង​នៅ​ក្មេង​ក៏ដោយ ។ ទោះយ៉ាងណា នាង​បាន​ទ​ទួ​ច​ថា នាង​មិន​ដែលមាន​មិត្ត​ប្រុស និង​សូម្បី​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ។​

បន្ទាប់ពី​ត្រូវបាន​បញ្ចុះបញ្ចូល​ថា Kimberly មិនមាន​គូស្នេហ៍​លួចលាក់ ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលយក​ទ្រឹស្តី​ដែលថា សត្វ​សមុទ្រ​មួយ​បានធ្វើអោយ​នាង​មាន​ផ្ទៃពោះ ។​

​ប្រជាជន​ហ្វីលីពីន​មាន​ជំនឿ​អ​បិ​យ​ជំនឿ ជាពិសេស​អ្នក​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល និង​តំបន់​ខ្ពង់រាប ។ ហេតុដូច្នេះ បន្ទាប់ពី​ការបញ្ជាក់​របស់ Kimberly ថា​នាង​មិនមាន​មិត្ត​ប្រុស​នោះ ជីដូន​របស់​នាង​បាន​ពន្យល់ថា មាន​ជំនឿ​ឆ្វេង​ដោយ​បញ្ជាក់ថា ស្ត្រី​មិនគួរ​ហែល​ទឹក​នៅក្នុង​មហាសមុទ្រ ឬ សូម្បីតែ​នៅតាម​ដង​ទន្លេ អំឡុងពេល​មាន​រដូវ ។​

យោងតាម​ចាស់ៗ​នៅ​ទីប្រជុំជន Manait ស្ត្រី​គួរតែ​នៅ​ឆ្ងាយ​ពី​សមុទ្រ រហូតដល់​រយៈពេល ៥ ថ្ងៃ បន្ទាប់ពី​ការ​មក​រដូវ​ប្រចាំខែរ​បស់​ពួកគេ ។ ចាប់តាំងពី Kimberly មិន​អើពើ​នឹង​អ​បិ​យ​ជំនឿ​នេះ ក្រុមគ្រួសារ​របស់​នាង​ជឿថា នាង​ប្រហែលជា​កំពុង​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​ជា​សត្វ​សមុទ្រ ។​

ជំនឿ​នេះ​ត្រូវបាន​ពង្រឹង​ថែមទៀត នៅពេល​លទ្ធផល​អ៊ុ​ល​ត្រា​សោ​ន​របស់ Kimberly បានបង្ហាញ អង្គធាតុ​មើលទៅ​ដូច​ត្រី​នៅក្នុង​ពោះ​របស់​នាង ។ ទោះយ៉ាងណា ក្រុមគ្រួសារ​បាន​ស្វែងរក​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​ជា​លើក​ទី​២ ហើយ​បានបង្ហាញ​ច្បាស់​ដូច្នេះ​ដែរ ដែល​ក្មេងស្រី​នេះ​ពិតជា​រង​ទទួល​ពី​អូវុល​ធំ​មួយ ។​

​ទោះយ៉ាងណា ក្រុមគ្រូពេទ្យ​បាន​បំផ្លាញ​ជំនឿ​របស់​មនុស្ស​នៅ​ទីប្រជុំជន​នោះ ហើយ​បាន​និយាយថា វា​មិនអាច​ទៅរួច​នោះឡើយ ដែល​មនុស្ស​មានគភ៌​កូន​ជា​ត្រី​រស់នៅក្នុង​ស្បូន ឬ សូម្បី​ក្រពះ​បានទេ ។​

Loading...

​យ៉ាងណា មន្ទីរពេទ្យក្រុង Legazpi បាន​សន្យា​នឹង​ទទួលបន្ទុក​ទៅលើ​ថ្លៃ​វះកាត់ ប៉ុន្តែ នាង​នៅតែ​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ផ្សេងៗ ក្នុងនោះ​រួមមាន​ថ្លៃ​ធ្វើតេស្ត ដែល​នាង​ត្រូវតែ​ឆ្លងកាត់ មុនពេល​វះកាត់ ។​

​ពេលនេះ​ក្រុមគ្រួសារ​របស់​នាង កំពុងតែ​អំពាវនាវ​រក​ជំនួយ ដើម្បី​ផ្តល់​ថវិកា​ដល់​ប្រតិ​ប​ត្ដិ​ការ​មួយ ដើម្បី​យកចេញ​នូវ​អ្វីមួយ​ដែល​កំពុងរ​លូតលាស់​នៅក្នុង​ពោះ​របស់​នាង ៕​

Loading...