kalib9

ស្រ្តីបរទេសម្នាក់ ត្រូវជនល្មើសមួយក្រុម ចាប់រំលោភបូកបានសម្រេច ពេលចេញពីញ៉ាំអាហារនៅឆ្នេរព្រែកកំពត! ជួយស៊ែរបន្ទាន់ ដើម្បីជួយសមត្ថកិច្ចឆាប់ចាប់ជនបង្ក មកដាក់ទោសផង

យោងតាមគណនីហ្វេសប៊ុក “ដែន អយុធ្យា” បានផុសនូវព័ត៌មានដូចសេចក្តីខាងក្រោមនេះ៖

ស្រ្តីភ្ញៀវទេសចរជនជាតិបារាំងម្នាក់ ត្រូវជនល្មើសមួយក្រុម ចាប់រំលោភបូកបានសម្រេច ពេលចេញពីទទួលអាហារនៅឆ្នេរព្រែកកំពត!

ខេត្តកំពត៖ ប្រជាពលរដ្ឋជាអាណាព្យាបាល មសនលំនៅដ្ឋានរស់នៅក្រុងកំពត ជាពិសេសភ្ញៀវទេសចរ បានបង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបទល្មើសចាប់រំលោភ ផ្តើមដោយជនទំនើង ដែលតែងធ្វើសកម្មភាព នៅតាមតំបន់ទេសចរណ៍មួយចំនួន ជាពិសេសភ្ញៀវទេសចរធ្វើដំណើរដោយថ្មើជើង នាពេលរាត្រីនៅតាមឆ្នេរព្រែកកំពតជាដើម។

ជាក់ស្តែងកាលពីវេលាម៉ោង៣ជិតភ្លឺ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ ត្រូវបានជនទំនើងមួយក្រុមមានគ្នាបីនាក់ បានចាប់បង្ខំរុញចូលរថយន្ត យកទៅចាប់រំលោភបូក នៅតាមផ្លូវចាក់បេតុងរួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នាមូលដ្ឋានក្រុងកំពត បានសម្រេចទាំងអស់គ្នា។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ស្ត្រីរងគ្រោះជនជាតិបារាំងរូបនោះ ក៏បានទៅដាក់ពាក្យបណ្តឹងដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋានខេត្តកំពត ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ស្រាវជ្រាវរកមុខល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

ស្ត្រីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅក្នុងអំឡុងពេល រូបនាង ត្រូវជនល្មើសចំនួន ៣នាក់ ចាប់រំលោភនៅក្នុងរថយន្ត ក៏ត្រូវជនល្មើសថតជាវីដេអូរួមភេទនោះតាមទូរស័ព្ទដៃថែមទៀតផង។

Loading...

យ៉ាងណាក៏ដោយចុះ ចំពោះបទល្មើសចោរឆក់ ចោរលួចម៉ូតូ-រថយន្ត ចាប់ជំរិត និងបទល្មើសរំលោភផ្លូវភេទជាដើម ដែលតែងកើតមាននៅមូលដ្ឋានក្រុងកំពត ជាបន្តបន្ទាប់មកនេះ គឺបានបង្កការភ័យខ្លាចដល់ការរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាបានប៉ះពាល់ដល់សុវត្ថិភាព របស់ភ្ញៀវទេសចរជាតិនៗ-អន្តរជាតិធ្ងន់ធ្ងរ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្រុងកំពត បានសំណូមពរដល់ លោក ជាវ តាយ ធភិបាលខេត្តកំពត ឲ្យជួយជម្រុញទៅ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ឲ្យជួយបង្កើនកម្លាំងល្បាតទាំងយប់ថ្ងៃ ឲ្យបានច្រើនថែមទៀត ដើម្បីថែរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យបានប្រសើរឡើងវិញ។

យោងតាមពាក្យបណ្តឹង របស់ស្ត្រីជនជាតិបារាំង បញ្ជាក់ថា នៅម៉ោងប្រមាណ ៣ជិតភ្លឺ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានជនល្មើសមួយក្រុម មានគ្នាបីនាក់បានរំលោភបូករូបនាងបានសំរេចទាំងអស់គ្នា។

យ៉ាងនេះក្តី អធិការនគរបាលក្រុងកំពត លោក ហោ វណ្ណា បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះថា ស្ត្រីរងគ្រោះជនជាតិបារាំងខាងលើ ពិតជាស្នាក់នៅក្នុងមូលដ្ឋានក្រុងកំពតពិតមែន ប៉ុន្តែទីកន្លែង ដែលជនល្មើសធ្វើសកម្មភាពចាប់រំលោភស្រ្តីរងគ្រោះជនជាតិបារាំងរូបនោះ គឺអាចនៅមូលដ្ឋានផ្សេង។ ព្រោះតាមការសាកសួរស្ត្រីរងគ្រោះ គឺរថយន្តជនល្មើសមានទិសដៅឆ្ពោះទៅខេត្តកែប។

យ៉ាងណាក៏ដោយចុះ លោក ហោ វណ្ណា អធិការនគរបាលក្រុងកំពត សង្កត់ធ្ងន់ថា សំណុំរឿងចាប់រំលោភខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវវែករកជនល្មើស ដើម្បីកសាងសំណុំរឿងយកមកផ្តន្ទាទោតាមច្បាប់នាថ្ងៃខាងមុខ៕

Loading...