kalib9

គ្រួសារ Goal! មួយគ្រួសារស្អាតទាំងព្រម ហើយថែមទាំងប្រពន្ធតារាហ្វីលីពីនរូបនេះ មុខដូចម៉ារីម៉ា ទៀត

ហ្វីលីពីន៖ ថ្មីៗនេះនៅលើបណ្តាញសង្គម កំពុងតែល្បីគ្រួសាររបស់តារាប្រុសរូបសង្ហាជនជាតិហ្វីលីពីនលោក Alfred Vargas វ័យ៣៩ឆ្នាំ ដោយគ្រួសាររបស់លោកមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញទាំងអស់គ្នាតែម្តង។

យ៉ាងណាមិញ រូបភាពគ្រួសាររបស់តារាប្រុសរូបនេះ កំពុងតែត្រូវបានចែកចាយបន្តពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន ព្រោះថាបើផ្អែកតាមរូបភាពទាំងនោះ គ្រួសាររបស់លោក​ Alfred ហាក់មានសុភមង្គលខ្លាំង គួរឲ្យច្រណែនខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានចាប់អារម្មណ៍ថា ប្រពន្ធរបស់លោក Alfred ឈ្មោះថា Yasmine Espiritu មានសម្រស់ដូចនឹងតារាសម្តែងស្រីដ៏ល្បីនាង Marian Rivera ហៅម៉ារីម៉ា ស្ទើរតែដូចកូនភ្លោះទៅហើយ ព្រោះថាបើមិនប្រាប់ទេនោះ គ្រប់គ្នាប្រាកដជាមិនដឹងនោះទេ។

ទោះជាយ៉ាងណាក្តី គ្រួសាររបស់លោក Alfred Vargas កំពុងតែទទួលពាក្យសរសើរពីសំណាក់មហាជន ថាគ្រួសាររបស់លោកមើលទៅ ពិតជាគ្រួសារ Goal ដែលគ្រប់គ្នាប្រាថ្នាចង់បាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Loading...

Loading...