kalib9

មនុស្សកុំមើលងាយមនុស្ស!! Tom Boyម្នាក់ប្រែរូបរាងនឹងសម្លេងពីស្រីទៅប្រុសពេញលក្ខណះដោយប្រើមធ្យោបាយវិទ្យាសាស្រ្តមួយ(មានវីដេអូ)

សង្គម និងជីវិត: សង្គមយើងបច្ចុប្បន្ន ច្បាស់មានបងប្អូនមួយចំនួនដែលតែងតែរើសអើងចំពោះភេទ ពេលខ្លះពួកគាត់ក៏សើចចំអកឲ្យ នឹងប្រើពាក្យមិនសមរម្យទៅលើបុគ្គលដែលមានភេទទី3។តែទោះជាយ៉ាងណា នេះវាជាចំណង់ចំណូលចិត្តរបស់គេ យើងមិនអាចទៅហាមឃាត់រឿងធម្មជាតិមិនឲ្យកើតឡើងបានទេ។

Tom Boyម្នាក់ដែលគ្រប់គ្នាធ្លាប់ស្គាល់ហើយ គាត់ឈ្មោះថា Boy Bachelorដែលជាម្ចាស់បទ ស្រលាញ់រូបអូនមិនត្រឹមជាសង្សារ។ គាត់បានប្រែកាយរូបរាងរបស់គាត់ពីមនុស្សស្រី ទៅជាមនុស្សប្រុស តាមរយះការចាក់អ័រម៉ូន(Testosteroneជាអ័រម៉ូនដែលមានតែលើមនុស្សប្រុស) ដែលធ្វើឲ្យមានសភាពប្លែកខ្លាំងតែម្តងត្រឹមរយះពេលមួយឆ្នាំ។ ដោយរូបគាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា:

អរគុណភាពមេីលងាយកន្លងមក ប្រាកដណាស់ហ្នឹងមានអ្នកទេីស អ្នកឈឺឆ្អាលពួកខ្ទេីយៗ តែអាខ្ទេីយនេះអត់យកខួរទៅឈឺជាមួយអ្នកទេីស ព្រោះខ្ញុំមិនបានសុំបាយអ្នកឯងសុី ខ្ញុំមិនបានកុហកខ្លួនឯង ខ្ញុំមិនបានកុហកបងប្អូនខ្ញុំ ដូនតាខ្ញុំថាខ្ញុំមិនមែនខ្ទេីយ តែខ្ញុំទទួលស្គាល់ការពិតថាខ្ញុំជាអ្នកណា មកពីណា អ្វីដែលបងប្អូនអ្នកគាំទ្ររងចាំមេីលខ្ញុំ ស្គាល់ខ្ញុំពីមុនបែបណា មកដល់ពេលនេះបែបណា ដែលខ្ញុំស្ទេីរតែមិនជឿរថាខ្ញុំអាចធ្វេីវាបានរយះពេល១ឆ្នាំនេះក្នុងការប្រែប្រួលខ្លួនឯងអោយមានភាពក្លាហានអោយខ្លាំងជាងមុន បងប្អូនមេីលវីដេអូអោយចប់ហេីយចាំCommentប្រាប់ខ្ញុំវិញថាខ្ញុំប្លែកបានប៉ុន្មាន%ខ្ញុំហ្នឹងបំពេញក្ដីស្រមៃខ្លួនឯងអោយដល់ទីបំផុតតាមអ្វីដែរខ្ញុំអាចធ្វេីបាន នេះជាបទពិសោធន៍មួយដែរខ្ញុំទទួលបានហេីយក៏ឃេីញលទ្ធផលល្អសំរាប់បងប្អូនTomboy បងប្អូនណាចាប់អារម្មណ៍អាចឆាតមកសួរខ្ញុំដោយផ្ទាល់បាន រីករាយជានិច្ចហ្នឹងចែករំលែកបទពិសោធន៍កុំខ្មាស់ខ្លួនឯងបេីខ្លួនឯងមានភាពក្លាហានគ្រប់គ្រាន់ហ្នឹងធ្វេីវា បេីធ្វេីតាមចិត្តចង់មួយពេលសូមកុំធ្វេីវាល្អជាង បំណងល្អពីប្រុសស្អាតBoy Bachelor។

Loading...

Loading...