kalib9

ញាក់សាច់! អ្នកស្លាប់​ពេល​រៀប​បញ្ចុះ ស្រាប់តែ​ស្ទុះ​ក្រោក​រត់​បាត់ បន្សល់ទុក​អ្នកភូមិ​ប្រឹង​ធ្វើបុណ្យ​ឲ្យ​ស្រឡាំងកាំង រួច​ខឹង​ស្រែកថា​…

​តាម Jakarta Post របស់​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែកក្កដា កន្លងមក មានរឿង​រ៉ាវ​ដ៏​ចម្លែក​មួយ កើតឡើង​នៅ​ភូមិ Tanggumung តំបន់ Sampang ខេត្ត Java ខាងកើត បុរស​ម្នាក់​ឈ្មោះ Roby Anja អាយុ ៣៨ ឆ្នាំ នៅ​សុខៗ​ក៏​ស្លាប់ ។ ព្រោះ​គាត់​ពុំមាន​សាច់ញាតិ ទើបតែ​ចំណែក​ពី​ស្រុក​ឆ្ងាយ​មក​រស់នៅ អ្នកភូមិ​នាំគ្នា​សំរាក​រៀបចំ​ធ្វើ​បុណ្យសព​ឲ្យ ដោយ​អូសបន្លាយ​៤​ថ្ងៃ ។​

​ស្រាប់តែ​ដល់​ថ្ងៃទី​២៨ ខែកក្កដា ពេល​ត្រៀម​យក​សព​ទៅ​បញ្ចុះ​តាម​បណ្តាំ​របស់​សព មាន​សិស្ស​ប៉ុន្មាន​នាក់ ចេះតែ​ពុំ​អស់ចិត្ត​ត្បិត​ពុំ​ឃើញ​សាកសព​ប្រែ​សណ្ឋាន គ្មាន​ក្លិន​អា​សោច ហើយ​លប​ស្ទាប​ទៅ​ឃើញ​នៅ​ក្តៅ​ឧណ្ហៗ ។​

​ពេលនោះ ពួក​សិស្ស​ក៏​នាំគ្នា​យក​ក្រចក​កោស​បាតជើង​សព ស្រាប់តែ​អ្នកស្លាប់​ស្ទុះ​ក្រោក​ក្រ​ញ៉ា​ង ហើយ​រត់​ចេញទៅ​លឿន​ស្លេវ​ដូច​ផ្លេកបន្ទោរ ។​

Loading...

​ក្រោយមក អ្នកភូមិ​ក៏មាន​យោបល់​ផ្សេងៗ​គ្នា តែ​យ៉ាងណា ព្រោះតែ​ហត់នឿយ​ពេក គេ​ថាៈ បើ​កុំ​រត់​ទាន់ ម្លេះ​សម​ចាប់​ទម្លាក់​ចុះ​រណ្តៅ​កប់​ទាំង​រស់​សម​នឹង​ការ​ហត់នឿយ អាណិតអាសូរ​របស់​ពួកគេ​បាត់ទៅហើយ ៕

Loading...