kalib9

អី​ក៏​សម​ម្លេះ​! ពេល Game Online ត្រូវបាន​បិទ កឺ​កឺ​បែកគំនិត​ទៅ​លក់​បន្លែ​វិញ តែឈឺចាប់បំផុតត្រង់គ្នាឯងដុតឲ្យ​ទៀត​…. (​វីដេ​អូ​)

​វីដេអូ​សម្តែង​ចម្រៀង​កាយវិការ​មនោសញ្ចេតនា​មួយ​របស់​កឺ​កឺ​មួយក្រុម នៅក្នុង Tik Tok ដែលមាន​រយៈពេល ៥៦ វិនាទី បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

តាមរយៈ​វីដេអូ នោះ​កឺ​កឺ​ប្រុស​ស្រី​ជា​ដៃគូ​នឹង​គ្នា​២​គូ បានបង្ហាញ​កាយវិការ​ហាក់​ចង់​ចំអក​ទៅ​ឲ្យ​លើ​កឺ​កឺ​ម្នាក់ក្នុងចំណោម​អាជីវករ​លក់​បន្លែ​នៅលើ​ដងផ្លូវ​​រាយ​រង ដែល​បាន​ធ្លាក់ខ្លួន​ក្លាយជា​អ្នកលក់​បន្លែ ។ ប៉ុន្តែ យើង​ពុំ​ដឹងថា អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​មាន​ខ្លឹមសារ​យ៉ាងណា​នោះទេ ហេតុនេះ សូម​ប្រិយមិត្ត​ចេះ​ភាសា​ចិន​ជួយ​បកស្រាយ​ពន្យល់​ផង ។​

​យ៉ាងណាមិញ តាមរយៈ​ការសម្តែង​ច្រៀង​ចម្រៀង លេងកាយវិការ​ឆ្លងឆ្លើយ​ដាក់គ្នា​បែប​លក្ខណៈ​ឌឺដងដ៏​គួរ​ឲ្យ​ចង់​ទស្សនា​នេះ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​យើង នាំគ្នា​លេងសើច​ចំអក​ឲ្យ​កឺ​កឺ​កំពុងមាន​វត្តមាន​នៅក្នុង​ស្រុក​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖ «​ពេល​គេ​បិទ Game Online កឺ​កឺ​បែកគំនិត​ទៅ​លក់​បន្លែ​វិញ​» ។ ហើយ​ទន្ទឹមគ្នានេះ​ផងដែរ បងប្អូន​ខ្មែរ​យើង​បាន​ចូល Cmt សើច​ហូរ​ទឹកភ្នែក​គ្រប់ៗ​គ្នា​តែម្តង ៕​

Loading...

Loading...