kalib9

ឃើញហើយអាសូរណាស់!!! បុរសម្នាក់ពិការជើងឆ្វេង គាត់កាត់ដើមឫស្សីដើម្បីធ្វើជាជើងសប្បនិម្មិត….

ឃើញហើយអាសូរណាស់!!! បុរសម្នាក់ពិការជើងឆ្វេង គាត់កាត់ដើមឫស្សីដើម្បីធ្វើជាជើងសប្បនិម្មិត….បរទេស៖ រូបថតពីរសន្លឹកត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយឃើញបុរសម្នាក់ពិការជើង ជិះម៉ូតូកង់បីជាមួយគ្នា ក្នុងទិដ្ឋភាពដ៏គួរឲ្យអាណិតបំផុត ជើងម្ខាងរបស់គាត់ ពិការហើយគាត់ប្រើដើមឫស្សីដើម្បីជាមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងដែលគាត់ចង់ទៅ ទោះបីជាគាត់ពិការជើងឆ្វេងក៏ពិតមែន តែគាត់បានប្រើវិធីដ៏សាមញក្នងជីវិតដ៏កំសត់ មិនចុះចាញ់ ហើយមិន លើកដៃសុំទានដែរ។

យ៉ាងណាមិញ រូបភាពពីរសន្លឹកនេះ ត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Sheena Ituriaga Gallego ដែលជាជនជាតិភីលីពិនគាត់បានរូបភាពថា “គាត់កំពុងធ្វើដំណើរជាមួយលោកពូ ដែលជាជនពិការជើងឆ្វេងម្ខាង ខ្ញុំបានសង្គេតឃើញថា ជើងឆ្វេងរបស់គាត់ ធ្វើពីដើមឫស្សី ខ្ញុំបានសួរគាត់ថា តើពូដើរពិបាកដែរឫទេ? គាត់ឆ្លើយថា គាត់អាចដើរបានធម្មតា ខ្ញុំមិនមានការឈឺចាប់អ្វីទេ ពេលលឺថា ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ព្រោះមើលឃើញគាត់ មិនមានប្រាក់កក់ប្រើឧបករណ៍ទំនើបដូចគេ។ ខ្ញុំមិនមានព័ត៌មានរបស់គាត់ច្រើនទេ ហើយក៏ពុំដឹង តើគាត់ឈ្មោះអ្វីទេ ”។ក្រោយពីគាត់បង្ហោះសារបែបនេះភ្លាម ក៏មានមិត្តភក្ភិនៅក្នុងបណ្តាញសង្គមរបស់គាត់មានការ ខមិន និងស៊ែរតៗគ្នា ព្រោះតែអាណិតបុរសដែលប្រើដើមឫស្សីដើម្បីជាមធ្យោបាយធ្វើដំណើរ ហើយក៏មានអ្នកខ្លះចង់ចូលរួមជាថវិការដើម្បីជួយដល់គាត់ខ្លះ តាមលទ្ធភាពធ្វើទៅបាន៕

Loading...

Loading...