kalib9

បងស្រីម្នាក់រៀបរាប់យ៉ាងក្ដុកក្ដួល ក្រោយកូនស្រីត្រូវបានមន្ទីពេទ្យគន្ធបុប្ផាជួយសង្គ្រោះដោយលើកឡើងថា ១ជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ

យោងតាមគណនីមួយបានបង្ហោះរៀបរាប់ឲ្យដឹងថាក្រោយពេលបានមន្ទីពេទ្យគន្ធបុប្ផាជួយជីវិតកូនរបស់គាត់ដោយរៀបរាប់ថាពេលធំឡើងកូនមានការងារធ្វើ មានប្រាក់ កូនត្រូវតែបរិច្ចាកជូនពេទ្យនេះ ទោះបីតិច ច្រើនក្តី អោយតែជាលុយបានមកដោយ សុច្ចរិត ពីកំលាំងញើសឈាមយើង។នេះក៏ដោយសារតែគ្រូពេទ្របានជួយតែផ្ទុយទៅវិញអ្នកខ្លះមិនបានអរគុណពេទ្យហើយថែមទាំងជេរគាត់ទៀតដោយមានពេទ្យសំដីអាក្រក់១ចំនួនមានមែន តែយ៉ាងណាក៏បានព្យាបាលកូនយើងដែរ ចុះពេទ្យល្អក៏ច្រើនសំដីពិរោះមុខញញឺមរាក់ទាក់មិនរើសអើងទេហេតុអីមិនសរសើរផង។សប្បាយចិត្តដែរសួរថាតើអ្នកណាត្រូវប្រាប់អ្នកដដែលៗរាល់ថ្ងៃនោះ??សូមអ្នកជួយសម្អាតទាំងអស់គ្នាផងទៅបើមកដេកពេទ្យមិនអស់លុយផងនោះ។

រៀបរាប់បន្តទៀតថាមន្ទីពេទ្យគន្ឋបុប្ផាគឺជាពេទ្យទេវតាជួយសង្គ្រោះកុមារខ្មែររាប់លាននាក់ដោយមិនគិតថ្លៃសូម្បីតែអ្នកដែលមានផ្ទះនៅក្បែរនោះក៏ក្លាយជាអ្នកមានដែរដោយការកសុីលក់ម្ហូបអាហារនិងឥវ៉ា់ន់ផ្សេងៗ។បើយើងរិះគន់ដើម្បីស្ថាបនាដើម្បីប្រយោជន៍រួមនោះអ្វីៗវានឺងកាន់តែល្អប្រសើរមានកំលាំងចិត្តទាំងអស់គ្នាដែរ។ខ្ញុំយកកូនទៅគេង៨យប់នៅពេទ្យនេះខ្ញុំយល់អារម្មណ៍បុគ្គលិកពេទ្យមានកាហត់នើយណាស់ព្រោះអ្នកជំងឺចូលទាំងយប់ថ្ងៃរកគ្រែដាក់គ្មានទេ….ជាពិសេសអ្នកកំដរកូនក្មួយគាត់ភាគច្រើនមិនសូវជួយសម្អាតបន្ទប់ទឹកបង្គន់ទេទោះបីមានធុងសម្រាមអោយដាក់ហើយក៏ពួកគាត់ខ្ចឹលដែរចោលកញ្ចប់ថង់ផ្លាស្ទីកសំឡីអនាម័យខោទឹកនោមកូនរ៉ាយប៉ាយក្នុងបន្ទប់ទឹកមិនចេះជួយអំអាតគ្នាសោះ….ទាំងនោះក៏ជាបញ្ហាដែលធ្វើអោយបុគ្គលិកពេទ្យហត់នើយ។

Loading...

Loading...