kalib9

បណ្ដាំលោកស្រី​បណ្ឌិត វូ គៀន មុនពេលស្លាប់ អានហើយនឹងចេះ​ប្រយ័ត្នទម្លាប់ប្រចាំថ្ងៃ

ជីវិត​អ្នកស្រី​បណ្ឌិត វូ គៀន។ ​នាង​គឺជា​និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស​ដ៏​ឆ្នើម​ម្នាក់ ហើយ​បាន​វិលត្រឡប់​មក​ប្រទេស​ចិន​វិញ រួច​បាន​ទទួល​មុខតំណែង​ដ៏​សំខាន់ និង​ជា​សាស្ត្រាចារ្យ​ដ៏​លេចធ្លោ​ម្នាក់​នៅ​សាកលវិទ្យាល័យ ហ្វូ​ដាន​។​

​នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៩ នាង​ត្រូវ​បាន​រកឃើញ​ថា មាន​ជំងឺ​មហារីក​សុដន់ ហើយ​នៅ​ឆ្នាំ​២០១០ ជំងឺ​នេះ​បាន​រីក​រាលដាល ហើយ​នាង​ស្លាប់​នៅ​ម៉ោង​បី​ទៀប​ភ្លឺ​នៃ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១១ ក្នុង​ជន្មាយុ​៣២​ឆ្នាំ​។ ​ក្នុង​រយៈពេល​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ជំងឺមហារីក នាង​មាន​ស្មារតី​នឹងធឹង​ណាស់ ហើយ​ក្រោយ​មរណភាព​របស់​នាង កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​នាង ត្រូវបាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ទូទាំង​ពិភពលោក​។​

១. អ្នក​មិន​ត្រូវ​ក្រ​ចូលដេក​ទេ៖” តាម​ពិត​ខ្ញុំ​មិន​មាន​ហ្សែ​ន​បន្ត​ពូជ​នៃ​ជំងឺមហារីក​នោះទេ ហើយ​រាងកាយ​ខ្ញុំ​មាំទាំ​ល្អ ហើយ​ខ្ញុំ​ទើបតែ​សម្រាលកូន​រួច​បាន​មួយ​ឆ្នាំ ហើយ​ធម្មតា​ជំងឺមហារីក​សុដន​ច្រើន​កើត​លើ​ស្ត្រី​អាយុ​លើសពី​៤៥​ឆ្នាំ ហើយ​ខ្ញុំ​ទើបតែ​អាយុ​៣១​ឆ្នាំ​ហ្នឹង ដូច្នេះ​ខ្ញុំ​ដឹងថា វា​មាន​កត្តា​ជា​ច្រើន​ចំពោះ​រូបខ្ញុំ។​

​ការ​ប្រឹង​ស្ទើរ​ស្លាប់​រស់ ធ្វើការ​លើស​ម៉ោង ហួសកម្លាំង​ដើម្បី​ទិញ​រថយន្ត ទិញ​ផ្ទះ គឺជា​ការ​ល្ងង់ខ្លៅ​ណាស់​! បើ​មាន​ពេល អ្នក​គួរតែ​ចំណាយពេល​ជាមួយ​កូន និង​មើលថែ​មាតាបិតា ហើយ​វា​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់ ហើយ​អ្នក​មិន​ត្រូវ​ប្រឹង​ស្ទើរតែ​ដាច់ខ្យល់​ដើម្បី​ទិញ​ផ្ទះ​ថ្មី​នោះទេ​! ជំងឺមហារីក​បាន​ធ្វើឲ្យ​ជីវិត​របស់ខ្ញុំ​ក្រឡាប់​ចាក់​និង​ទទួល​រង​នូវ​ការឈឺចាប់​ហួសប្រមាណ​ហើយ​…”

Loading...

២. ទម្លាប់​នៃ​ការហូបចុក​គឺជា​បញ្ហា៖ ​ខ្ញុំ​ចង់​ជម្រាប​ថា ខ្ញុំ​មិនមែន​ជា​អ្នក​ល្មោភ​ញាំនោះទេ តែ​ខ្ញុំ​ញ៉ាំអ្វី​ដោយ​មិន​រើសមុខ​ឡើយ ហើយ​ខ្ញុំ​ចូលចិត្ត​សា​ច់ណាស់ ហើយ​ម្ដាយ​ខ្ញុំ​ថា ខ្ញុំ​កាត់​ទៅរក​ប៉ា​ខ្ញុំ​ដែល​ជា​មេ​ចុងភៅ​ដ៏​ចំណាន​។ ខ្ញុំ​ចូល​ចិត្ត​អាហារ​ដែល​ឆ្ងាញ់ៗ​!

៣. ទម្លាប់​នៃ​ការ​គេង៖ ​ខ្ញុំ​គិតថា ការ​ក្រ​ចូល​គេង​ក៏​ជា​មូលហេតុ​នៃ​ជំងឺមហារីក​ដែរ ព្រោះ​កាល​ពេល​នៅ​រៀន ខ្ញុំ​កម្រ​ចូល​គេង​មុន​ម៉ោង​១២​យប់​ណាស់​។ ក្រោយ​ពី​ខ្ញុំ​បាន​សិក្សា​វេជ្ជសាស្ត្រ​ចិន​បុរាណ​ទើប​ខ្ញុំ​ដឹង​ថា បរិធាន​ខាងក្នុង​រាងកាយ​ខ្ញុំ បាន​ខូចខាត​ធ្ងន់​ណាស់ ព្រោះ​វេលា​ម៉ោង​១១​យប់ ដល់​ម៉ោង​១​អាធ្រា​ត្រ មាន​សារៈសំខាន់​ជួយ​ឲ្យ​បរិធាន​រាងកា​យខាង​ក្នុង​ដំណើរការ​ល្អ​។ ការកម្សាន្ត​ផឹក​ស៊ី ច្រៀង​ខារ៉ាអូខេ​ដាច់​យប់​ធ្វើឲ្យ​អ្នក​សប្បាយ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ តែ​វា​ពិតជា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់​។​

​ខ្ញុំ​ដឹង​ថា វា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មាន​ទម្លាប់​ខុស​ដូច​ខ្ញុំ ដូច្នេះ​សូម​ថែរក្សា​សុខភាព​របស់​អ្នក​ឲ្យបាន​ល្អ​… កុំឲ្យ​ហួសពេល​។ ​ជា​អវសាន ខ្ញុំ​សូម​ផ្ដាំ​ថា ក្នុង​ជីវិត​យើង វា​មាន​ការឈឺចាប់​ចំនួន​បី​គឺ​: ១. ចាស់​ទៅ​គ្មាន​កូន​បន្ត​ពូជ ២. ដល់​មជ្ឈឹម​វ័យ​គ្មាន​ប្ដីឬ​ប្រពន្ធ ៣. កូន​ឥត​ម៉ែ។ ​ខ្ញុំ​ដឹង​ថា នៅ​ពេលដែល​ខ្ញុំ​ស្លាប់​ទៅ​មាតាបិតា ស្វាមី​និង​កូន​របស់​ខ្ញុំ​នឹង​ស្ដាយស្រណោះ​ខ្ញុំ ហេតុនេះហើយ​ទើប​ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​ចេះ​ថែរក្សា​សុខភាព ដើម្បី​រស់​នៅ​បានយូរ​… កុំឲ្យ​អាយុ​ខ្លី​ដូច​ខ្ញុំ​..៕

ប្រភព KG

Loading...