kalib9

ក្តៅៗ! លោក ជួន ណារិន្ទ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ប្រទេសថៃជាបន្ទាន់ ខណៈសុខភាពមិនអំណោយផង

ភ្នំពេញ៖ កាលពីថ្មីៗនេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កំពុងតែជួបបញ្ហាសុខភាព​ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ។

ក្នុងនោះដែរក៏សង្កេតឃើញថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ១០,០០០ USD, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ៥,០០០ USD សម្រាប់ជួយព្យាបាលដល់រូបខ្ញុំបាទ ព្រមទាំងថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងលោកជំទាវ បានជួយសម្រួលដោះស្រាយបន្ទុកស្នាក់នៅ នៃមន្ទីរពេទ្យសម្រាប់រូបខ្ញុំបាទសម្រាកព្យាបាលជំងឺ។

យ៉ាងណាមិញក៏មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការផុសជូនពរឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថា សូមគោរពជូនពរ និងសូមបួងសួងដល់វត្ថុសក្ដិសិទ្ធិ គុណព្រះរតនៈត្រ័យ មេត្តាជួយប្រោះព្រំប្រសិទ្ធិពរជ័យ ជូនលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានជាសះស្បើយពីរោគា និងសូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន តរៀងទៅ។

Loading...

Loading...