kalib9

អាថ៌កំបាំងដែលគេឆ្ងល់គ្រប់គ្នាថា ហេតុអ្វីសត្វពពែភ្នំទាំងនេះ ឡើងទៅទីចោតខ្លាំង និងទីខ្ពស់មិនចេះធ្លាក់សោះអញ្ចឹង…

កម្លាំងទំនាញដីមានឥទ្ធិពលក្នុងទាញវត្ថុដែលនៅទីខ្ពស់អោយចុះមកក្រោមមកដល់ដីវិញ ដូចនេះហើយនៅពេលឡើងទីខ្ពស់ដូចជាភ្នំឬជំរាលគេតែងតែមានខ្សែឬឧបករណ៍ជំនួយផ្សេងទៀតដើម្បីកុំអោយធ្លាក់ចុះមកក្រោម ប៉ុន្តែបើអ្នកមើលទៅសត្វពពែទាំងនេះពួកវាហាក់គ្មានភាពញញើតទីខ្ពស់នោះទេ ហើយពួកវាឈរធ្វើព្រងើយហាក់ដូចជាកម្លាំងទំនាញដីគ្មានអ្វីជាបញ្ហាសម្រាប់ពួកវាឡើយ ។

តាមពិតទៅគេហៅវាថាជាពពែភ្នំ វាមានលក្ខណៈពិសេសមួយដែលឲ្យវាសម្របខ្លួនទៅនឹងបរិយាកាសលើភ្នំ និងកន្លែងដែលខ្ពស់ និងចោតបានយ៉ាងងាយស្រួយ។ ហើយនៅក្នុងរូបភាពពពែភ្នំនេះដែលគឺ បានមកពីសហរដ្ឋអាមេរិច ពពែទាំងអស់នេះប្រឹងឡើងទៅលើភ្នំវាមិនមែនជារឿងមួយដែលឆ្កួតទេ គឺពពែទាំងអស់នោះឡើងទៅដើម្បីការពារខ្លួនរបស់គេ ពីមជ្ឈដ្ឋានដែលគ្រោះថ្នាក់នៅខាងក្រោម។

គួរបញ្ជាក់ផងដែរថា នៅពុំទាន់មាននរណាដែលបកស្រាយឲ្យច្បាស់លាស់ទេថាហេតុអ្វីបានជាពួកគេអាចឈរនៅលើទីចោត ឬទីីខ្ពស់ដោយគ្មានការភ័យខ្លាចអ្វីបន្ដិចសោះ។

តោះទៅមើលទាំងអស់គ្នា៖

Loading...

Loading...