kalib9

ពុទ្ធោ កូនស្រី​ម៉ែ​! ញាក់​ខាងក្រៅ​មិន​ឆ្អែត ទៅ​ញាក់​ក្នុង​វិហារ​ទៀត រីឯ​ស្នេហ៍ស្នង​វិញ អភិរក្ស​បានល្អ​ណាស់ បើ​មិន​បាន​ក្រោយ​ចេ​តី​យ៍​ម៉េច​ល្បី (​វីដេអូ

​បច្ចុប្បន្ននេះ ក្រៅពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ យូ​ធូប​ដ៏​ធំបំផុតក្នុងពិភពលោក ក្នុងការ​ផ្តល់នូវ​ការទំនាក់ទំនងដ៏​ទូលំទូលាយ ចែករំលែក​នូវព័ត៌មាន​ថ្មីៗ (​ចំណេះដឹង សុខភាព សម្រស់​) និង​ការកម្សាន្ត​ដ៏​សម្បូរបែប គឺ​នៅមាន​បណ្តាញ​សង្គម​ជាច្រើន​ទៀត​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ជាខ្លាំង ក្នុង​ស្រទាប់​យុវវ័យ ក្នុងនោះ​មានដូចជា Bigo Live និង Tik Tok ជាដើម ។​

​ពិតមែន​ហើយ នៅក្នុង​បណ្តាញ​សង្គម BIGO Live ឬ Tik Tok នេះឯង ក្រៅពី​ការសម្តែង​ផ្តល់នូវ​ភាព​សើច​សប្បាយ​ដ៏​គួរ​ឲ្យ​ចូលៗ​ចិត្ត គេ​ក៏​សង្កេតឃើញថា មាន​មនុស្ស​ស្រី​វ័យក្មេង​ជាច្រើន ជាពិសេស​ស្រី​ស្អាតៗ នាំគ្នា​ភ្លើតភ្លើន​ធ្វើ​រឿង​ដ៏​មិន​សមរម្យ​ដូចជា​បញ្ចេញ​ភាព​សិច​ស៊ី​ហួស​ព្រំដែន ក្នុងអំឡុងពេល​កំពុង Live ឬ ធ្វើ​រឿង​ឆ្កួត​ឡប់​ផ្សេងៗ ព្រោះតែ​ចង់​ល្បី​ខ្លាំងពេក​ដោយ​ភ្លេច​គិតថា​ខ្លួន​ជា​ស្រី ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​តម្លៃ​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​ជាខ្លាំង ។​

​ជាក់ស្តែង ដូចជា​ក្មេងស្រី​វ័យ​ជំទង់ៗ​មួយក្រុម​នេះ បាននាំគ្នា​លេង Tik Tok ដោយ​ថត​រាំ​នៅក្នុង​វត្ត​អារាម​យ៉ាង​សប្បាយ ដែល​ប្រៀប​ដូច​ពួកគេ​កំពុងតែ​សប្បាយ​ក្នុង​ក្លឹប​អ៊ីចឹង ។ លើសពីនេះ ក៏បាន​នាំគ្នា​ទៅ​បង្កាត់ភ្លើង​ស្នេហ៍​នៅក្បែរ​ចេតិយ៍​វត្ត​ទៀតផង​!! ៕​

Loading...

Loading...