kalib9

ស្ងាត់យូរ! តែកុំមើលសម្រស់ កែវ ពិសី ក្នុងវ័យ៤០ឆ្នាំកាន់តែស្អាត ជីវិតកាន់តែស៊ីវិល័យមិនធម្មតា

ភ្នំពេញ៖ ជាច្រើនឆ្នាំមកនេះ តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង កែវ ពិសី ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ មិនសូវជាបានលេចមុខសម្តែងនៅក្នុងរឿងផ្សេងៗដូចមុន ស្របពេលដែលការងារផ្ទាល់ខ្លួនកាន់តែរីកចម្រើនខ្លាំងឡើង។

មកទល់នឹងពេលនេះ បើងាកនិយាយពីសម្រស់របស់នាង កាន់តែប្រែស្អាតខ្លាំងឡើង ទោះបីជាវ័យ៤០ឆ្នាំយ៉ាងណាក្តី​ មុខមាត់រូបរាងរបស់នាងហាក់ដូចជាមិនប្រែសោះ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែការតែងខ្លួនក៏មើលទៅស៊ីវិល័យខ្លាំងឡើងតែម្តង។

ជាក់ស្តែង ក្រោយពីស្ងាត់ការងារសិល្បៈ​ឃើញថាតារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់កាន់តែស្អាត ក្មេងជាងវ័យនោះទេ ក៏ប៉ុន្តែជីវិតនាងក៏កាន់តែស្រស់ថ្លា បែបស៊ីវិល័យខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រពិតជាមិនសរសើរមិនបានជាមួយនឹងរូបសម្រស់ ក៏ដូចជាជីវិតនាង ដែលទោះបីជាមានវ័យច្រើនបែបណា តែសម្រស់នៅតែខ្ញង់ខ្លាំងឡើងយ៉ាងក្មេងជាងវ័យ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Loading...

Loading...