kalib9

សូមជួយគាត់ផង!!!អាណិតលោកប្អូនណាស់ ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាម កកឈាមក្នុងខួរក្បាល គ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ លោកប្អូនបានត្រឹមនៅមើលថែម្តាយ នៅពេទ្យកំពង់ចាម និងយំអាណិតម្តាយប៉ុណ្ណោះ (មានវីដេអូ)

នេះបើយោងតាមហ្វេសប៊ុករបស់ព្រះតេគុណមួយអង្គ ព្រះនាម ជ័យ ភានិត បានបង្ហោះសារមួយដែលបង្កប់ដោយអត្តន័យក្តុលក្តួលបំផុតថា៖“អាណិតលោកប្អូនណាស់ ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាម កកឈាមក្នុងខួរក្បាល

បានយកញោមមកសម្រាកព្យាបាល នៅពេទ្យខេត្តកំពង់ចាម ពេទ្យប្រុងបញ្ជូនញោមស្រីពេទ្យទៅភ្នំពេញ ដើម្បីវះកាត់ តែគ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ លោកប្អូនបានត្រឹមនៅមើលថែម្តាយនៅពេទ្យកំពង់ចាម និងយំត្រឹមបានអាណិតម្តាយប៉ុណ្ណោះ។

គាត់ឈ្មោះហ៊ាង​ ស៊ាប​ អាយុ ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ សង្ឃឹមថាបងប្អូនសប្បុរសជនឃើញ វីដេអូនេះ អាណិតអាសូរដល់លោកប្អូន ជួយថវិកាតាមសទ្ធា ដើម្បីជួយសង្គ្រោះដល់ជីវិតញោម លោកប្អូនផងចុះ ទំនាក់ទំនងដោយផ្ទាលព្រះនាម ជ័យ ភានិត លេខទូរស័ព្ទ៖ 096 37 333 70 សូមអរព្រះគុណ និងអរគុណ! ០៩.០៩.២០១៩”៕

Loading...

Loading...