kalib9

អបអរសាទរផង! បេក្ខជនម្នាក់ ប្រឡងជាប់បាននិទ្ទេស B បើទោះបី ដាក់អុកស៊ីសែន ក្នុងឡានពេទ្យក៏ដោយ ក៏មិនឲ្យគ្រួសារអស់សង្ឃឹមដែរ

ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបរួចមកហើយ ចំពោះ បេក្ខជនមួយចំនួន មានបញ្ហាសុខភាព ក្នុងអំឡុងពេលដំណើរការសំណេរ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះ ក៏មាន បេក្ខជនខ្លះក៏បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌល។

ក្រោយពីប្រកាសលទ្ធផល គេក៏បានឃើញបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាព បានប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អថែមទៀតផង។ ម្ចាស់ហ្វេសប៊ុកឈ្មោះ Siv Mey បានបញ្ជាក់ឲ្យដឹងផងដែរថា “អបអរសាទរប្អូនប្រុសល្អប្រលងបាននិទ្ទេស B បើទោះបី ដាក់អុកសុីសែនក្នុងឡានពេទ្យក៏ដោយ ក៏ មិនអោយគ្រួសារអស់សង្ឃឹមដែរ you are the best “។ បេក្ខជនរូបនេះ ក៏បានស៊ែរផុសមួយនេះ ហើយប្រាប់បន្ថែមថា “សុំទោសមិនអាចយក A បាន តែខ្ញុំខំអស់ហើយ”៕

Loading...

Loading...