kalib9

ញ៉ាក់សាច់! របរចម្លែកមួយនៅប្រទេស​ស៊ី​ប៊ី​រី ប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង​ ឃើញហើយព្រឺក្បាលខ្ញាក

បរទេស៖ ប្រសិនបើ​ទៅដល់​តំបន់​ស៊ី​ប៊ី​រី ហើយ​ឃើញ​គេ​កំពុង​ជីក​គាស់កកាយ​ដី ឬ ព្រិល​ទឹកកក អ្នក​ប្រាកដជា​ឆ្ងល់ ហើយ​ទោះជា​សួរ ក៏​គេ​ពុំ​ប្រាប់ទាល់តែ​ឃើញ​ទើប​សរសើរ​ចិត្ត​អំណត់ ព្យាយាម​របស់​អ្នក​ទាំងនោះ។​តាំ​ពី​ពលរដ្ឋ​ម្នា​ក់នៅ​ទីនោះ​រកឃើញ​ភ្លុក​ដំរី​មួយ លក់បាន​តម្លៃ​យ៉ាង​ថ្លៃ​នោះ របរ​ថ្មី​នេះ​បាន​ក្លាយជា «​ចលនា​» របស់​មនុស្ស​ជាច្រើន​ដែល​សំរុក​មករ​កវា​បំណង​ប្តូរ​និស្ស័យ​នៃ​ជីវិត។ ភ្លុក​របស់​ដំរី​ម៉ា​មូ​ត​មាន​២​ប្រភេទ គឺ​ប្រភេទ​១​កប់​ក្នុង​ដី ហើយ​១​ទៀត គឺ​កប់​ក្នុង​ទឹកកក ។ ភ្លុក​ដែល​កប់​ក្នុង​ដី វា​ពុំ​អាច​ឆ្លាក់​អ្វី​បាន ហេតុនេះ​មានតម្លៃ​ថោក រីឯ​ភ្លុក​កប់​ក្នុង​ទឹកកក គឺ​បាន​ថ្លៃ​ណាស់។ ងាក​មក​អតីតកាល​វិញ នោះ​ប្រមាណ​ជា ១,២ លាន​ឆ្នាំមុន ដោយសារតែ​បំរែបំរួល​ធាតុអាកាស ការឡើង​កំដៅ​នៃ​ផែនដី ព្រមទាំង​ការ​ប្រមាញ់​

របស់​មនុស្ស​ដើម ធ្វើ​ឲ្យ​អម្បូរ​ដំរី​ដ៏​ធំ​សម្បើម​នេះ​ផុត​ពូជ​បន្សល់ទុក​តែ «​ភ្លុក​» ដ៏​មានតម្លៃ​របស់​វា ។ ​សកម្មភាព​ជីក​យក​ភ្លុក​ដំរី គឺ​ផ្ទុយ​នឹង​ច្បាប់ ប៉ុន្តែ ព្រោះ​ចំណូល​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​គេ​លែង​ញញើត​ច្បាប់ ហើយ​ការរកឃើញ​ភ្លុក​នីមួយៗ ទាមទារ​កម្លាំង​យ៉ាងច្រើន។ វា​ជាការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ណាស់។​ ពួកគេ​មាន​ឧបករណ៍​កែច្នៃ​សម្រួល​ដល់​ការជីក​កកាយ​រុករក ។ ប្រសិន​បាន​ភ្លុក​ដំរី​មួយ​នៅ​ល្អ នោះ​ប្រាក់ចំណូល​ស្មើនឹង​បៀវត្ស​មន្ត្រីរាជការ​១​ឆ្នាំ​ឯណោះ ហើយ​សូម្បីតែ​មិនល្អ ក៏​អាច​ចិញ្ចឹម​គ្រួសារ​រួច​១​រដូវរងារ​ផងដែរ។ ឈ្នួ​ញ​កណ្តាល​នឹង​ទិញយក​ភ្លាម រួច​បន្ត​ធ្វើការ​ចម្លាក់​ជា​វត្ថុ​សិ​ល្បៈមាន​តម្លៃលើស​ថ្លៃដើម​ច្រើនដង៕អ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ឃើញ “ទូកុងតឺន័រ” អណ្ដែតចូលច្រាំង សង្ស័យពេកក៏បើកមើលភ្លាម

ម្នាក់ៗរត់ស្ទើរតែមិនទាន់សារព័ត៌មានបរទេសបានរាយកាណ៍ថា នៅឆ្នេរមួយកន្លែងក្នុងប្រទេសមិចស៊ីកូ នៅថ្ងៃមួយ សុខៗក៏មាន “ទូកុងតឺន័រ” អណ្ដែតចូលមកច្រាំង រូបរាងខាងក្រៅមើលទៅមានភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យអ្នកភូមិនៅតំបន់នោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។ពេលដើរចូលទៅក្បែរៗបានឃើញមានអ្វីម៉្យាងធ្លាក់នៅខាងក្នុង ពេលដឹងថាជាអ្វី អ្នកភូមិទាំងនោះបានចូលមកដណ្ដើមគ្នាប្រញាយភ្លាមៗ ព្រោះនៅក្នុងទូគឺ “ស្បែកជើង” ថ្មីៗយ៉ាងច្រើន។នេះគឺអ្នកភូមិដែលបានជ្រាបដំណឹង បានបើករថយន្ដព្រមទាំងទាក់រទះមកជាមួយផងដែរ មិនចាំបាច់ឆ្ងល់ឡើយ

ព្រោះគាត់យកមកដើម្បីរើសស្បែកជើងទាំងនេះ។នៅលើឆ្នេរមានស្បែកជើងយ៉ាងច្រើនដែលមិនទាន់បានរើស អ្នកខ្លះដើររើសតែគូណាដែលខ្លួនចង់បានតែប៉ុណ្ណោះ ប៉ុន្ដែអ្នកខ្លះទៀតកើបយកទៅយ៉ាងច្រើន ហាក់បីដូចយកទៅចែកជូនមិត្តភក្តិបងប្អូននៅក្នុងភូមិ។បុរស២នាក់នេះយកស្បែកជើងដែលរើសបាន មកដាក់តម្រៀប បន្ទាប់មកថតរូបលេងយ៉ាងសប្បាយរីករាយ។

Loading...

ប្រភព៖ ហ្វេសប៊ុក

Loading...