kalib9

អ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង! ឃើញ “ទូកុងតឺន័រ” អណ្ដែតចូលច្រាំងសង្ស័យពេកក៏បើកមើលភ្លាមម្នាក់ៗរត់ស្ទើរតែមិនទាន់

សារព័ត៌មានបរទេសបានរាយកាណ៍ថា នៅឆ្នេរមួយកន្លែងក្នុងប្រទេសមិចស៊ីកូ នៅថ្ងៃមួយ សុខៗក៏មាន “ទូកុងតឺន័រ” អណ្ដែតចូលមកច្រាំង រូបរាងខាងក្រៅមើលទៅមានភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យអ្នកភូមិនៅតំបន់នោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។ពេលដើរចូលទៅក្បែរៗបានឃើញមានអ្វីម៉្យាងធ្លាក់នៅខាងក្នុង ពេលដឹងថាជាអ្វី អ្នកភូមិទាំងនោះបានចូលមកដណ្ដើមគ្នាប្រញាយភ្លាមៗ ព្រោះនៅក្នុងទូគឺ “ស្បែកជើង” ថ្មីៗយ៉ាងច្រើន។

 

នេះគឺអ្នកភូមិដែលបានជ្រាបដំណឹង បានបើករថយន្ដព្រមទាំងទាក់រទះមកជាមួយផងដែរ មិនចាំបាច់ឆ្ងល់ឡើយ ព្រោះគាត់យកមកដើម្បីរើសស្បែកជើងទាំងនេះ។នៅលើឆ្នេរមានស្បែកជើងយ៉ាងច្រើនដែលមិនទាន់បានរើស អ្នកខ្លះដើររើសតែគូណាដែលខ្លួនចង់បានតែប៉ុណ្ណោះ ប៉ុន្ដែអ្នកខ្លះទៀតកើបយកទៅយ៉ាងច្រើន ហាក់បីដូចយកទៅចែកជូនមិត្តភក្តិបងប្អូននៅក្នុងភូមិ។បុរស២នាក់នេះយកស្បែកជើងដែលរើសបាន មកដាក់តម្រៀប បន្ទាប់មកថតរូបលេងយ៉ាងសប្បាយរីករាយ។

 

Loading...

Loading...