kalib9

ទីលានប្រណាំងរថយន្ត ម៉ុង ឫទ្ធី ប្រវែង ២.២១៧ម៉ែត្រ នឹងដំណើរការឆាប់ៗនេះ

ប្រិយមិត្តប្រាកដជាបានជ្រាប​រួចមកហើយថា​ឧកញ៉ា​ចិត្តធម៌ ម៉ុង ឫទ្ធី ព្រោះ​លោកតែងតែ​ជួយ​ឲ្យ​ប្រជាជន​មាន​ការងារ ព្រមទាំង​ចេញ​មុខ​ជួយ​មនុស្ស​មាន​ជីវភាព​ខ្វះខាត​ក្នុង​សង្គម ទង្វើបែបនេះហើយ​ត្រូវ​មហាជន​កោតស្ញប់ស្ញែង​គ្រប់​ពេល។ ត្បិត​មាន​ប្រាក់​រាប់​លាន​ដុល្លារ ប៉ុន្តែ​គ្រប់​ពេល​ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ធ្វើ​ដំណើរ ឬ​ទទួលទាន​អ្វី​មួយ​នោះ លោក និង​គ្រួសារ​គឺ​ចូលចិត្ត​ភាព​សាមញ្ញ​បំផុត​ទៅ​វិញ។

កាលពីពេលថ្មីៗនេះ ដោយយោងតាមគណនីបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បង្ហាញថាទីលានប្រណាំងរថយន្តប្រវែង ២.២១៧ម៉ែត្រ ដែលមានទីតាំងក្នុង តំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងចាប់ផ្តើមដំណើរការសាកល្បងដើមឆ្នាំ ២០២០ ខាងមុខ។

ទីលានប្រណាំងរថយន្តប្រវែង ២.២១៧ម៉ែត្រ នេះបង្កើតឡើងក្រោមកិច្ចសហការវាងក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ជាមួយ Yamamoto Japan គំរោងនេះនឹងចាប់ផ្ដើមដំណើរការសាកល្បងដេីមឆ្នាំ 2020 ខាងមុខនេះ ពេលនោះនិងមានភ្ញៀវជាតិអន្តរជាតិមកចូលរួម ព្រមទាំងមានព្រឹត្តិការណ៍ជាច្រើនទៀតនៅក្នុងតំបន់នោះ៕

Loading...

Loading...