kalib9

ជូនពរប្អូនៗប្រលងជាប់ !​ បេក្ខជនខ្លះមានឪពុកម្តាយមកលើកទឹកចិត្ត និងខ្លះទៀតមកកំសត់ក្នុងក្រុងដ៏ធំធេងតែឯង ពិតជារំជួលចិត្តណាស់…

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។

ដោយឡែកប្អូនស្រីម្នាក់ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុកធ្វេីការចែករំលែកជាច្រេីនបន្ទាប់ពី ឃេីញនាងនៅម្នាក់ឯងគ្មានសាច់ញាតិមកកំដរ ពេលដល់ម៉ោងសម្រាកពីការប្រឡង ៕ រូបភាព២សន្លឹកនេះត្រូវបានគណនីហ្វេសបុកមួយធ្វេីការបង្ហោះកាលពីព្រឹមមិញនេះ ៕ដោយបានសរសេររៀបរាប់ថា:(ជូនពរប្អូនស្រីប្រលងជាប់។មិនមែនសាច់ញាតិក៏ជូនពរដែរមើលទៅកំសត់ម្នាក់ឯង។)

ថែមពីនេះ អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រីនធ្វេីការចែករំលែកនូវរូបភាពប្អូនៗជាបន្តបន្ទាប់ ទាក់ទងនឹងការតស៊ូរ៕ជាក់ស្ដែងប្អូនប្រុសម្នាក់នេះ មកពីខេត្តកំពង់ស្ពឺ ត្រូវប្រឡងនៅទីក្រុងភ្នំពេញ ៕ ខាងក្រោមនេះជាខ្លឹមសាររបស់ប្អូនដោយបានសរសេរថា: «គេចេញពីប្រឡងមានឱពុកម្ដាយ បងប្អូនមកទទួលខ្លះជិះសុទ្ធតែរថយន្ត តែខ្ញុំមានតែខ្លួនមួយមកប្រឡង មកតាំងពីខេត្តកំពង់ស្ពឺ យប់ឡេីងត្រូវរកកន្លែងស្នាក់នៅក្នុងទីក្រុងដ៏ធំធេងម្នាក់ឯង😢ស៊ូៗណា៎ ដេីម្បីអនាគត! !»៕

Loading...

Loading...