kalib9

ឲរៀងថ្ងៃក្រោយ! និយាយមិនចេះគិត ធ្វើឱ្យគណៈកម្មការ X Factor បរទេសមួយរូបបញ្ចប់អាជីពខ្លួនឯងយ៉ាងឆាប់រហ័ស (មានវីដេអូ)

បរទេស៖ រឿងរ៉ាវរបស់គណៈកម្មការមួយរូបនៃកម្មវិធី X factor របស់ប្រទេសនូវែលហ្សេឡង់ ដែលលក់អាជីពរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន នៅតែដក់ជាប់អារម្មណ៍អ្នកទស្សនាបើទោះបីជាកន្លងហួសទៅជាច្រើនឆ្នាំក្តី។រឿងរ៉ាវដ៏អាក្រក់មួយនេះកើតឡើងទៅលើគណៈកម្មការមួយរួបមានឈ្មោះ Natalia Kills ជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀង។ ដោយកាលពីមុន Kills គឺជាតារាជោគជ័យម្នាក់ក្នុងវិស័យសិល្បៈ ដែលធ្លាប់មានបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៨ និងធ្លាប់បានចេញអាល់ប៊ុមចម្រៀងចំនួនពីរ។ហើយនៅក្នុងឆ្នាំ ២០១៤ នាងក៏បានរៀបការជាមួយតារាចម្រៀងសញ្ជាតិនូវែលហ្សេឡង់ឈ្មោះ Willy Moon ដែលជាតារាចម្រៀងល្បីឈ្មោះផងដែរ ហើយ ២នាក់ប្តីប្រពន្ធមួយគូនេះថែមទាំងត្រូវបានគេអញ្ជើញធ្វើជាគណកម្មការកម្មវិធីលំដាប់ពិភពលោក ​X Factor ផងដែរ ​តែត្រូវបានបញ្ចប់អាជីពរបស់ខ្លួនដោយសារតែសម្តីមិនចេះគិត។ដើមហេតុដំបូងនោះ ត្រូវបានកើតឡើងនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៥ នៅក្នុងកម្មវិធី X Factor ពេលដែល Kills បានជួបនឹងបេក្ខជនឈ្មោះ Joe Irvine។ ដោយក្រោយពិបានទស្សនាការសម្ដែងរបស់បេក្ខជនមួយរួបនេះរួច Kills បានបង្ហាញអារម្មណ៍របស់ខ្លួនថា បេក្ខជនម្នាក់នេះ ចម្លងតាមស្ទីលស្វាមីរបស់ខ្លួន ទាំងការច្រៀង រហូតដល់ការតុបតែងខ្លួន។ ដោយនាងបាននិយាយទាំងដៀមដាមសើចចម្អក និងខ្ពើមរអើមផងដែរ ដែលទង្វើមួយនេះត្រូវបានទទួលការរិះគន់ភ្លាមៗចំពោះទស្សនិកជនដែលកំពុងតែទស្សនាផ្ទាល់ តែនាងនៅតែបន្តសម្តីមើលងាយនេះបន្តទៀត។

Loading...

ជាក់ស្តែង ក្រោយពីកើតរឿងហេតុមួយនេះភ្លាមៗ Kills និង Moon ត្រូវបានគេបញ្ឈប់ពីកម្មវិធីភ្លាមៗ ក្នុងរយៈពេល ២៤ ម៉ោង ដោយក្រុមហ៊ុនផលិតកម្មវិធីនេះបានបង្ហោះសារថា ៖ « យើងគិតថា Natalia Kills និង Willy Moon លែងសក្ដិសមជាគណៈកម្មការ X Factor NZ ហើយ និងបានដកចេញពីកម្មវិធីមួយនេះផងដែរ »។គួរឱ្យដឹងផងដែរថា បន្ទាប់ពីកើតហេតុរឿងរ៉ាវមួយនេះមក ពីរនាក់ប្តីប្រពន្ធ Natalia Kills និង Willy Moon មានបញ្ហាការងាររហូតស្ទើរតែបាត់បង់អាជីពខ្លួនឯង ពោលគឺទោះបីជារឿងរ៉ាវកើតហេតុយូរហើយក្តី តែនៅបន្តជះឥទ្ធិពលដល់អាជីពក្នុងសិល្បៈរហូតដល់សព្វថ្ងៃនេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ៖

Loading...