kalib9

តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ!! ទិដ្ធភាពបាយថ្ងៃត្រង់ នៃថ្ងៃប្រឡងបាក់ឌុប ឃើញហើយពិតជាស្រណោះខ្លាំងណាស់…

តស៊ូឡើង ១២ឆ្នាំសម្រេចជោគជ័យតែ២ថ្ងៃទេ!! ទិដ្ធភាពបាយថ្ងៃត្រង់ នៃថ្ងៃប្រឡងបាក់ឌុប ឃើញហើយពិតជាស្រណោះខ្លាំងណាស់…(មានរូបភាព)។ ក្រឡេកមកមើលសកម្មភាពនៃបេក្ខជនមួយចំនួន ក្រោយពីប្រឡងព្រឹកថ្ងៃទី ១៩ សីហា ២០១៩ នេះ បានបន្យល់នូវរូបភាពរបស់បេក្ខជនដែលញុំាអាហារនៅតាមដងផ្លូវ និងគ្រួសារ អាណាព្យាបាល បានអង្គុយរង់ចាំកូននៅក្រៅមណ្ឌលប្រឡង។

ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំដែលមានលោកហង់ ជួនណារ៉ុនជារដ្ឋមន្ត្រីបានធ្វើកំណែទម្រង់ថ្មីរឹតបន្តឹងលើការប្រឡងក្រោមពាក្យស្លោកថាអ្នកចេះគឺជាប់បានធ្វើឲ្យសិស្សានុសិស្ស បង្កើនសមត្ថភាព និងខិតខំប្រឹងប្រែងរៀនសូត្រ។ គូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា នៅទូទាំង ២៥រាជធានី ខេត្ត។ ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាពក្នុង

អំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននឹងកំពុងតែចាប់ផ្តើម ក្នុងនោះដែរ ក្រសួង អប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ រៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដើម្បីធានាបានថា ការធ្វើកំណែទម្រង់ការ អប់រំ កន្លងមក នឹងនៅតែបន្ត ហើយគុណភាព នៃការអប់រំជាពិសេសការប្រឡងនេះ នឹងនៅតែរក្សាស្ដង់ដារដូចមុន ដើម្បីធានាបានថា ប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពល្អ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អោយមានគុណភាព។

Loading...

Loading...