kalib9

សូមមេត្តាប្រុងប្រយត្ន័ផង!! បុរសម្នាក់ចូលចិត្តលេងហ្គេមអនឡាញបណ្តើរ សាកថ្មទូរស័ព្ទបណ្តើរ ធ្វើឲ្យឆ្លងចរន្តឆក់ស្លាប់…

កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ មានករណីបុរសម្នាក់បានស្លាប់ដោយសារឆក់ខ្សែភ្លើងឆ្លងចរន្ត ព្រោះតែសាកទូរស័ព្ទចោលក្បែរខ្លួនពេលកំពុងគេង។ តាមរយៈការសម្ភាសន៍នៃលោក អទិស័ក អាយុ២៩ឆ្នាំ ដែលជាមិត្តជិតខាងបន្ទប់បានរៀបរាប់ឲ្យដឹងថា អ្នកស្លាប់គឺអ្នកធ្វើការខាងបញ្ចាំងកុន ដែលធ្វើការក្នុងរោងភាពយន្ត។នៅយប់ថ្ងៃទី១៤ ខែសីហា គេបានឃើញបុរសខាងលើចេញពីធ្វើការ មកបន្ទប់ដើម្បីសម្រាកដូចរាល់ដង។ ជារៀងរាល់ដងពេលយប់ម៉ោងប្រហែល៨ លោក ថេផាថន ដែលជាអ្នកស្លាប់តែងចេញបបួលរូបលោក ដើម្បីទៅរកអាហារពេល

ល្ងាចញ៉ាំជុំគ្នា។ ដោយឡែកយប់កើតហេតុ គេពុំបានឃើញមិត្តជិតខាងបន្ទប់មកហៅខ្លួននោះឡើយ ដោយគិតថាក្រែងមិនស្រួលខ្លួនរូបគេក៏បានទៅគោះទ្វារ តែពុំមានអ្នកឆ្លើយ ហើយរូបគេក៏អើតតាមបង្អួចឃើញមិត្តរបស់ខ្លួនកំពុងតែគេង។ ដោយពុំហ៊ានរំខានរូបគេក៏ត្រលប់ទៅវិញ លុះថ្ងៃបន្ទាប់គេពុំបានឃើញមិត្តរបស់ខ្លួនចេញពីបន្ទប់នោះឡើយ ដោយហាក់មិនស្រួលចិត្តរូបគេក៏បានសម្រេចចិត្តប្តឹងម្ចាស់ផ្ទះឲ្យគាស់ទ្វារ ក៏ឃើញថា

មួយគ្រឿងនៅលើខ្លួនអ្នកស្លាប់។ ប៉ូលីសពុំបានរកឃើញស្លាកស្នាមវាយប្រហារ អ្វីឡើយ ដោយសន្និដ្ឋានថាអ្នកស្លាប់ជាមនុស្សចូលចិត្តលេងហ្គេមអនឡាញ លុះពេលគេងសាកថ្មទូរស័ព្ទបណ្តើររួចចុងលេងបណ្តើរ ដែលបណ្តាលឲ្យឆ្លងចរន្តស្លាប់បែបនេះ។ យ៉ាងណាមិញសាកសពនឹងត្រូវបញ្ជូនទៅពិនិត្យលម្អិតបន្ថែមមុននឹងបញ្ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...

Loading...