kalib9

សុំ១ពាន់ស៊ែរ!! សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ក្តីសង្ឃឹមថ្មីដល់ប៉ូលីស ចរាចរណ៍ក្រុងភ្នំពេញម្នាក់ដែលមានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់ប៉ូលីស ចរាចរណ៍ក្រុងភ្នំពេញម្នាក់ដែលមានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ

នគរបាលចរាចរណ៍ក្រុងដែលមានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ទៀតគួរឲ្យអាណិតអាសូរម្នាក់ត្រូវបានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មីតាមរយៈការជួយព្យាបាលសង្គ្រោះជីវិតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជចន្ទមុន្នី និងការយកចិត្តទុកដាក់ព្យាបាលក្រុមគ្រូពេទ្យនិងក្រុមការងារសមាគមTYDAប្រចាំនៅពេទ្យព្រះកុសុមៈ។

គាត់ និងក្រុមគ្រួសារ ពិតជាសប្បាយរីករាយក្នុងចិត្តគ្មានអ្វីប្រៀបបាន ដោយបានបងទាំងពីរ និងសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជួយសង្គ្រោះជីវិតគាត់ដើម្បីមានស្នាមញញឹមនិងក្តីសង្ឃឹមថ្មីរស់នៅជួបជំុជាមួយគ្រួសារ។

Loading...

សូមបញ្ជាក់ថាលោកពូ ពត ថេង អាយុ ៥៧ឆ្នាំ បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ សព្វថ្ងៃគាត់មានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ទៀតច្រេីន ហើយពុំមានលទ្ធភាពព្យាបាលនោះទេ។ គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានប្រពន្ធនៅផ្ទះ មានកូន ៥ នាក់នៅក្នុងបន្ទុក ។

ប្រភព បាយ័ន TV

Loading...