kalib9

បារមីខ្លាំង!!! ព្រះសង្ឃមួយអង្គ តាំងខ្លួន តាំងចិត្ត ធ្វើចិត្តអោយស្ងប់ តាំងសមាធិកនៅកណ្ដាលយប់ ដោយមិនខ្លាចខ្មោចព្រាយ តែត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែ….

ព្រះសង្ឃមួយអង្គ តាំងខ្លួន តាំងចិត្ត ធ្វើចិត្តអោយស្ងប់ តាំងសមាធិកនៅកណ្ដាលយប់ ដោយមិនខ្លាចខ្មោចព្រាយ តែត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែ….មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយ ត្រូវបានចែកចាយនិង បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលអោយដឹងពីលោកសង្ឃមួយអង្គ ដែលបានតាំងខ្លួន តាំងចិត្ត ធ្វើចិត្តអោយស្ងប់ តាំងសមាធិកនៅកណ្ដាលយប់ ដោយមិនខ្លាចខ្មោចព្រាយអ្វីឡើយ ។

ប៉ុន្តែក្រោយពីសមត្ថកិច្ច ចុះទៅថ្វាយបង្គំដើម្បីពិនិត្យ ទើបដឹងថា លោកអង្គនេះ មិនមានសីល៏ក្នុងខ្លួនឡើយ ដែលមកតាំងសមាធិកនេះ មានតែគ្រឿងញៀនក្នុងខ្លួនប៉ុណ្ណោះ ទើបសមត្ថកិច្ចអញ្ជើញលោក ទៅតាំងសមាធិកនៅឯប៉ុសិ៏្តប៉ូលិសតែម្ដង ។រឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយត្រូវបានបង្ហោះនៅលើគណនីហ្វេបុករបស់ប្អូនប្រុស សុីម ចាន់សុី ដោយគាត់បានសរសេររៀបរាប់ថា៖

«មានអញ្ចឹងទៀតលោកព្រះ ព្រះសង្ឃ១អង្គគង់សមាធិកណ្តាលយប់ដោយមិនខ្លាចខ្មោចបីសាចអីតេសចុងក្រោយញាក់សាចទ្រងពិតជាត្រាស់ដឹងពិតមែន ពិតជាមិនធម្មតាម៉ែន ព្រះសង្ឃ១អង្គគង់សមាធិកណ្តាលយប់ជ្រៅដោយមិនខ្លាចខ្មោចបីសាចអីបន្តិចសោះ លុះប៉ូលីសដើរល្បាតរួចចូលទៅថ្វាយបង្គំហើយឆែកឆេរមើលស្រាប់តែឃើញមានរបស់ស័កសិទ្ធគឺជាថ្នាំពណ៍ទឹកក្រូច១កញ្ចប់តូចផងដែរពេលនេះសមត្ថកិច្ចបាននិមន្តព្រះសង្ឃអង្គនោះទៅសមាធិនៅប៉ុស្តិ៍ប៉ូលីសម្តងដើម្បីជួយបណ្តេញខ្មោចនៅទីនោះប្រភពពីប្រទេសថៃ» ៕

Loading...

Loading...