kalib9

ព្រះអើយ!! ឃើញ​ពងថ្លាឈ្វាងប៉ុនកណ្តាប់​ដៃពេញឆ្នេរសមុទ្រ បែរជានាំគ្នាផ្អើលថាជា«ពងរបស់មនុស្សភពដទៃ» តាមពិត…

​កាលពី​ឆ្នាំទៅ​មិញ នៅ​ឆ្នេរសមុទ្រ​ប្រទេស​អា​ហ្ស​ង់​ទីន ពលរដ្ឋ​បានឃើញ​ពង​ថ្លាឈ្វេង​ពណ៌​ស ទំហំ​ប៉ុនៗ​កណ្តាប់ដៃ​គួរ​ឲ្យ​ខ្លាច ជាហេតុ​កើតជា​ពាក្យ​ច​ចាម​អារាម​តៗ​គ្នា​ភ្លាមៗ​នោះ​ថា មាន​មនុស្ស​ភព​ដទៃ​មក «​បង្កើត​» ពូជពង្ស​នៅទីនេះ ។​

​ស្ថានការណ៍​ស្ងប់​មកវិញ ក្រោយពី​អ្នកវិទ្យាសាស្ត្រ​ប្រកាស​ឲ្យ​ដឹងថា វា​ជា​ស៊ុត​របស់​អម្បូរ​ខ្ច​ង adelomelon brasiliana ។​

Adelomelon brasiliana ជា​អម្បូរ​ខ្ច​ង​សមុទ្រ​មាននៅ​តែ​អាមេរិក​ខាងត្បូង ។ ជាធម្មតា ខ្ច​ង​នេះ​វា​ទម្លាប់​ស៊ុត​នៅ​កៀក​ឆ្នេរ រួច​រលក​សមុទ្រ​ច្រាន​ស៊ុត​ទាំងនេះ មកកាន់​ឆ្នេរ​រង់ចាំ​ញាស់ ។ ក្រុម​អ្នកជំនាញការ​ក៏បាន​ប្រាប់ថា បាតុភូត​ច្រើន​បែបនេះ​ក៏​កម្រ​មាន​ដែរ ។​

Loading...

ក្នុង​ស៊ុត​នីមួយៗ​ពុំមាន​កូន​១​នោះទេ វា​មានកូន​មួយចំនួន ហើយ​វា​ក្រប​ជញ្ជក់​យក​សារធាតុ​បំប៉ន​នៅក្នុង​ស៊ុត ធំ​ឡើង​បន្តិច​ម្តងៗ ចុងក្រោយ​បំបែក​ស៊ុត​ចេញមកក្រៅ វិលត្រឡប់​ចូល​មហាសាគរ​វិញ ។ រយៈពេល​លូតលាស់​រហូត​ញាស់ គឺ​ប្រហែលជា​២​ខែ ហើយ​ពេលនោះ វា​តម្រូវ​ឲ្យ​ឆ្នេរសមុទ្រ​នេះ​មាន​ភាពស្ងប់ស្ងាត់ ។ ដូច្នេះ អ្នកវិទ្យាសាស្ត្រ​ក៏​ពន្យល់​ប្រាប់​ផងដែរ​ថា ប្រសិន​ប្រទះ​ស៊ុត​ប្រភេទ​នេះ គប្បី​កុំ​ប៉ះពាល់​វា​ឲ្យ​សោះ ។​

​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ព្រមាន​ចំពោះ​ពលរដ្ឋ និង​ភ្ញៀវទេសចរ ត្រូវ​ចៀសវាង​ការ​បំបែក​ស៊ុត​នេះ ព្រោះ​ម្យ៉ាង​នាំ​ឲ្យ​កូន​ខ្ច​ង​នេះ​ងាប់ ហើយ​បំណែក​សំបក​ស៊ុត​វា​អាច​បង្ក​គ្រោះថ្នាក់​មុត​ដៃជើង ដល់​អ្នក​ដើរលេង​កំសាន្ត​តាម​មាត់សមុទ្រ​ផង ៕​

Loading...