kalib9

មាន១​ក្នុង​ប្រវត្តិ​សាស្រ្ត! ធ្វើ «របង​​​ផ្ទះ​​កញ្ចក់​ចិញ្ចឹម​ត្រី» មាន​អី​ទាក់​ទាញ​មនុស្ស​មក​មើល​១​ថ្ងៃៗ​រហូត​ដល់…

​ស្ថិតនៅ​កៀក​ឆ្នេរសមុទ្រ Aegean Sea មាន​គេហដ្ឋាន​ដ៏​ចម្លែក​ភ្នែក​អស្ចារ្យ​មួយ គ្រា​ដែល​របង «​ការពារ​» ផ្ទះ ជា​អាង​ចិញ្ចឹម​ត្រី​ទៅវិញ ។ ម្ចាស់ផ្ទះ​ពុំ​នឹកស្មានថា ជាមួយ​រចនាបថ​តាម​គំនិត​របស់ខ្លួន​នេះ បាន​ទាក់ទាញ​អ្នក​មក​ទស្សនា​មួយថ្ងៃៗ​រាប់ពាន់នាក់​សោះ ។​

ម្ចាស់​គេហដ្ឋាន​នេះ​ជា​អ្នកជំនួញ​នៅ​តំបន់​នោះ​ឈ្មោះ Mehmet ។ ១០ ឆ្នាំ មុន គាត់​បានគិត​ឃើញ​ពី​ការស្ថាបនា​របង​ផ្ទះ «​ចម្លែក​» បែបនេះ ។ បណ្តោយ​សរុប​នៃ​អាង​ចិញ្ចឹម​ត្រី និង​ជា​របង​ផង​នោះ មាន​ប្រវែង ៥០ ម៉ែត្រ ។​

​បច្ចុប្បន្ន មាន​ត្រី​ជាង ១០០០ ប្រភេទ កំពុង​រស់នៅក្នុង «​របង​» ផ្ទះ​ចម្លែក​នេះ ។​

​ដើម្បី​សំអាត​បរិស្ថាន​រស់នៅរ​បស់​ហ្វូង​ត្រី​ទាំងនោះ គាត់​បាន​បង្កប់​បំពង់​ប្តូរ​ទឹក​ប្រវែង ៤០០ ម៉ែត្រ ដើម្បី​ឲ្យ​ទឹក​មាន​ចលនា​វិលជុំ​ដូច​ក្នុង​ធម្មជាតិ ។​

​ដើម្បី​ការពារ «​របង​ត្រី​» គាត់​បានដាក់​កាមេរ៉ា ១៧ មាន​មុខងារ​កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ ។ អ្នក​មក​ទស្សនា​អាច​ថតរូប ឃ្លី​ប តែ​ពុំ​អនុញ្ញាត​ឲ្យ​ចូល​កៀក​ពេក​ឡើយ ពុំនោះសោត ប្រព័ន្ធ​ប្រកាសអាសន្ន​នឹង​លាន់ឮ​ឡើង ។​

​គាត់​ចំណាយ​អស់​ប្រមាណ ២១.០០០ ដុល្លារ​អាមេរិក សំរាប់​សាងសង់​វា ។​

Loading...

​លោក Mahmet ពោលថាៈ ពេល​ឃើញ​មាន​មនុស្ស​មក​ទស្សនា​ច្រើន ខ្ញុំ​យល់ថា ខ្ញុំ​បាន​វិនិយោគទុន​ពុំ​….​ខាត​ឡើយ ហើយ​ថែមទាំង​មាន​អត្ថន័យ​ទៀតផង ៕

Loading...