kalib9

ប្រទេសមីយ៉ាន់ម៉ាបានរកឃើញកំណប់មាសជាច្រើននៅតំបន់ភ្នំក្បែរព្រំដែនថៃ ដែលមាសទាំងអស់នោះសុទ្ធតែមានប្រវតិ្តមិនធម្មតាបែបនេះ…

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីសម័យសង្រ្គាមលោកមានទ្រព្យសម្បត្តិមហាសាលច្រើនណាស់ដែលត្រូវបានគេយកទៅជីកកប់លាក់ទុកនៅក្នុងដី វាបានក្លាយជាកំណប់សំរាប់មនុស្សជំនាន់នេះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយព័ត៌មានកក្រើកមួយ ដែលប្រទេសមីយ៉ាន់ម៉ាបានរកឃើញមាសជាច្រើននៅក្នុងរូងភ្នំដែលកងទ័ពជប៉ុនលាក់ខ្លួនកាលជំនាន់សង្រ្គាមលោកលើកទី២។

តំបន់ដែលត្រូវបានគេរុករកឃើញមាសដុំដ៏ច្រើននេះ គឺជាកន្លែងលាក់ខ្លួនរបស់កងទ័ពជប៉ុនសម័យសង្រ្គាមលោកលើកទី២ដែលមានទីតាំងនៅក្បែរព្រំប្រទល់ថៃ-មីយ៉ាន់ម៉ា។ តាមប្រភពបានអោយដឹងថារដ្ឋាភិបាលប្រទេសនេះបានជួលក្រុមហ៊ុនសំណង់មួយអោយធ្វើការសាងសង់ផ្លូវឆ្ពោះទៅកាន់ព្រំដែនមួយខ្សែនេះ។

កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ ខណៈពេលសាងសង់កំពុងដំណើរការនៅលើតំបន់ភ្នំមួយនោះ ត្រាក់ទ័រជីកដីរបស់ក្រុមហ៊ុនសំណង់ក៏បានកាយប៉ះមាត់រូងភ្នំមួយដែលមានជម្រៅប្រហែល៨ម៉ែត្រ។

Loading...

នៅក្នុងរូងភ្នំនោះគេបានប្រទះឃើញមានមាសដុំជាច្រើនដែលបានលាក់ទុកនៅទីនោះ ដែលមាសទាំងអស់នោះត្រូវគេដឹងថាបានបង្កើតឡើងមុនសង្រ្គាមលោកលើកទី២គឺនៅឆ្នាំ១៩៣២ មានយីហ៉ោជាភាសាអង់គ្លេសថា “BURMA BUDDHA”។

ក្រោយពីការរកឃើញមាសនេះអ្នកភូមិមួយចំនួនក្នុងតំបន់នោះបង្ហាញការខកចិត្ត ពួកគេបានដាក់ញត្តិទារទាមថាពួកគេគួរមានចំណែកខ្លះលើមាសដែលរកឃើញលើទេកដីពួកគេ។ តែរដ្ឋាភិបាលប្រទេសនេះបានបដិសេធដោយ ដោយលើកឡើងថាគ្រប់យ៉ាងគឺជាកំណប់ជាតិ។

នៅទឹកដីអាស៊ីភាគខាងកើតនេះមានតំបន់ចំនួនជាង១៧២ ដែលត្រូវបានគេយកមាសទាំងអស់នោះមានលាក់បង្គាប់ តែវាក៏បានក្លាយជាអាថ៌កំបាំងជារៀងរហូតក្រោយពីលោកឧត្តមសេនីយ៍ Tom Moi ត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ១៩៤៦៕

Loading...