kalib9

ត្រូវយល់ដឹងទាំងអស់គ្នា! រោគសញ្ញា ទាំង​៩​ នេះ បង្ហាញថាក្រលៀនរបស់អ្នកមានបញ្ហាដំណើរការមិនល្អ

ជារៀងរាល់ថ្ងៃខួរក្បាលរបស់យើងដំណើរការព័ត៌មានយ៉ាងច្រើនដែលយើងមិនអាចគិតដល់ ហើយរាងកាយរបស់យើងធ្វើរាប់ពាន់សកម្មភាព។

ការរស់នៅក្នុងពិភពមមាញឹកនេះធ្វើឱ្យយើងភ្លេចផ្ដោតអារម្មណ៍ទៅលើសញ្ញាដែលរាងកាយរបស់យើងផ្ដល់ឱ្យ។

ហើយផលវិបាកនៃការមិនយល់ពីសញ្ញាទាំងនោះធ្វើឱ្យអ្នកមានជម្ងឺធ្ងន់ធ្ងរ។ ចំនុចមួយដែលសំខាន់ក្នុងចំណោមចំនុចជាច្រើននោះគឺ ក្រលៀន។ ទាំងអស់នេះជារោគសញ្ញាដែលបង្ហាញថាក្រលៀនរបស់អ្នកមានបញ្ហា។

១. គេងមិនលក់

នៅពេលដែលក្រលៀនរបស់អ្នក មិនដំណើរការបានត្រឹមត្រូវ វាមានន័យថាជាតិពុលមិនអាចចេញពីក្នុងខ្លួនទៅកាន់ទឹកនោមនោះទេហើយនឹងនៅក្នុងឈាម។ ជាពុលនៅក្នុងខ្លួនកើនឡើងធ្វើឱ្យអ្នកពិបាកក្នុងការគេងលក់។

ហេតុដូចនេះហើយទើបធ្វើឱ្យអ្នកគេងបានតិច ហើយអ្នកអាចនឹងប្រឈមមុខនិងការខូចក្រលៀន។

ចំពោះអ្នកដែលកើតមានជំងឺក្រលៀនរ៉ាំរ៉ៃ ភាគច្រើនគេពិបាកដកដង្ហើម មូលហេតុមួយនេះកើតឡើង ម្ដងឬច្រើនដង ដែលអ្នកពិបាកដកដង្ហើមនៅពេលដែលអ្នកគេងលក់។ ការពិបាកដកដង្ហើមរបស់អ្នកពី ពីរបីវិនាទីទៅមួយនាទី។

ហើយនៅពេលដែលដង្ហើមត្រលប់មកវិញនឹងលឺស្រមុក។ បើនៅតែមានរឿងបែបនេះកើតឡើងអ្នកត្រូវទៅពេទ្យដើម្បីរករោគវិនិច្ឆ័យ។

២. ឈឺក្បាល អស់កម្លាំងនិងខ្សោយ

តម្រងនោមដំណើរការល្អនិងត្រឹមត្រូវអាចបម្លែងវីតាមីន D ទៅក្នុងខ្លួនរបស់យើងដើម្បីរក្សាឆ្អឹងរឹងមាំនិងផលិតអ័រម៉ូនហៅថា Erythropoietin (EPO) ។ អ័រម៉ូននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម។

នៅពេលតម្រងនោមដំណើរការមិនបានត្រឹមត្រូវ វាផលិត EPOបានតិច ។ ការធ្លាក់ចុះនៃកោសិកាឈាមក្រហម ធ្វើឱ្យឆាប់អស់កម្លាំងទាំងសាច់ដុំនិងខួរក្បាលរបស់អ្នក។

៣. ស្បែកស្ងួតនិងរមាស់ស្បែក

ចំពោះក្រលៀនដែលមានសុខភាពល្អ ធ្វើការបានយ៉ាងច្រើនដូចជា​ យកជាពុលចេញពីរាងកាយ និងធាតុរាវចេញពីឈាម ជួយផលិតគ្រាប់ឈាមក្រហម និងបរិមាណធាតុរ៉ែនៅក្នុងខ្លួនឱ្យបានត្រឹមត្រូវ។

រមាស់ស្បែកនិងស្បែកមានសភាពស្ងួតមានន័យថាក្រលៀនរបស់អ្នកបរាជ័យក្នុងការធ្វើឱ្យរាងកាយរបស់មានតុល្យភាពពីសារធាតុរ៉ែ និងសារធាតុចិញ្ចឹម ដែលជាលិទ្ធផលដែលធ្វើឱ្យអ្នកមានជំងឺក្រលៀន។

ប្រសិនបើស្បែករបស់អ្នកស្ងួតនិងរមាស់ គួរតែព្យាយាមរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នក។ អ្នកត្រូវចង់ចាំថាមុននឹងប្រើប្រាស់ថ្នាំណាមួយអ្នកគួរតែទៅពិភាក្សាជាគ្រូពេទ្យជាមុនសិន ពុំនោះទេថ្នាំទាំងអស់នោះកាន់តែធ្វើឱ្យក្រលៀនរបស់អ្នកខូច។

៤. មានក្លិនមាត់មិនល្អ

នៅពេលកាកសំណល់កើតឡើងនៅក្នុងឈាមវាផ្លាស់ប្តូររសជាតិនៃអាហារវាធ្វើឱ្យាមាត់របស់អ្នកមានក្លិនមិនល្អ។

ការមានខ្យល់ដកដង្ហើមអាក្រក់គឺជាសញ្ញាមួយទៀតនៃការមានជាតិពុលនិងការចម្លងរោគច្រើនពេកនៅក្នុងសរសៃឈាម។ លើសពីនេះអ្នកអាចបាត់បង់ចំណង់អាហាររបស់អ្នកជាទូទៅដែលអាចនាំឱ្យទម្ងន់របស់មិនល្អ។

៥. ដង្ហើមខ្លី

Loading...

ទំនាក់ទំនងរវាងជំងឺតម្រងនោមនិងដកដង្ហើមខ្លីជាពិសេសមកពីកត្តាទាំងពីរនេះ។ ដំបូងសារធាតុរាវបន្ថែមនៅក្នុងរាងកាយរាលដាលចូលទៅក្នុងសួតនៅពេលតម្រងនោមមិនដំណើរការល្អ។

ទីពីរភាពស្លេកស្លាំងធ្វើឱ្យរាងកាយ និងអុកស៊ីហ៊្សែនរបស់អ្នកខ្សោយហេតុនេះបណ្តាលឱ្យមានដង្ហើមខ្លី។

៦. ហើមជើង កជើងនិងដៃ

តម្រងនោមដែលដំណើរការមិនល្អ មិនត្រូវយកសារធាតុរាវច្រើនពីរាងកាយ។ នេះនាំឱ្យមានការរក្សាសូដ្យូមដែលបណ្តាលអោយកជើងនិងដៃរបស់អ្នកហើម។

ការហើមផ្នែកខាងក្រោមនៃរាងកាយរបស់អ្នកក៏អាចចង្អុលបង្ហាញពីបញ្ហាបេះដូងនិងជំងឺថ្លើមផងដែរ។

ជួនកាលការលេបថ្នាំ តមប្រៃ និងកាត់បន្ថយជាតិទឹកច្រើនពេកនៅក្នុងខ្លួនរបស់អ្នកអាចបញ្ឈប់ការហើម។ ប្រសិនបើវាមិនអាចជួយបាន សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។

៧. ឈឺចង្កេះ ឬខ្នង

ជំងឺខ្សោយតំរងនោមអាចបណ្តាលអោយឈឺខ្នងដែលជាធម្មតាស្ថិតនៅជ្រៅនិងស្ថិតនៅខាងក្រោមនៃឆ្អឹងខ្នង។ វាអាចត្រូវបានគេដឹងនៅផ្នែកខាងមុខនៃតំបន់ក្រលៀនរឺត្រគាក។

ការឈឺខ្នងនិងឈឺចង្កោះអាចបណ្តាលមកពីតម្រងនោមខូច ហើយវានឹងធ្វើឱ្យអ្នកកើតជំងឺតម្រង់នោម។

៨. ហើមភ្នែក

សញ្ញាដំបូងដែលប្រព័ន្ធតម្រងនោមរបស់អ្នកត្រូវបានបំផ្លាញគឺការចាប់ផ្តើមនៃប្រូតេអ៊ីននៅក្នុងទឹកនោមដែលអាចបណ្តាលអោយមានការហើមនៅជុំវិញភ្នែក។

ការហើមនៅជុំវិញភ្នែករបស់អ្នកអាចឱ្យដឹងបានថាតម្រងនោមរបស់អ្នកលែងចម្រុះទឹកនោមបានល្អ ហើយវាធ្វើឱ្យសាធាតុប្រូតេអីុនហូរតាមទឹកនោមអស់។

៩. ពណ៌ទឹកនោមមានការផ្លាស់ប្ដូរ

តម្រងនោមរបស់អ្នកមានតួរនាទីក្នុងការផលិតទឹកនោមនិងកាត់បន្ថយកាកសំណល់តាមរយៈទឹកនោម។ ការផ្លាស់ប្តូរក្លិន ពណ៌និងរូបរាងនៃទឹកនោមអ្នកត្រូវតែចាប់អារម្មណ៍ចំពោះវា។

  • ការកើនឡើងនូវតម្រូវការនោមជាពិសេសនៅពេលយប់។ គ្រប់ទីកន្លែងចន្លោះពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកជាធម្មតា។
  • មានឈាមក្នុងទឹកនោម។ តម្រងនោមដែលមានសុខភាពល្អតម្រងកាកសំណល់ពីឈាមដើម្បីផលិតទឹកនោមប៉ុន្ដែប្រសិនបើតម្រងត្រូវបានបំផ្លាញកោសិកាឈាមអាចចាប់ផ្តើម«ចូលទៅក្នុងទឹកនោម»។
  • ទឹកនោមមានពពុះ។ ពពុះនៅក្នុងទឹកនោមជាពិសេសដំបៅដែលតម្រូវឱ្យអ្នកលាងក្បាលប្រដាប់ភេទច្រើនដងរហូតទាល់តែវាបាត់ទៅវិញបង្ហាញថាប្រូតេអ៊ីនដែលមិនត្រូវការគឺស្ថិតនៅក្នុងទឹកនោម។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...